Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទួលស្គាល់សមត្ថភាព​ពេទ្យ​ស្រុក​ខ្មែរមួយចំនួន​នៅ​ទាប​

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានន​ទទួលស្គាល់ថា សមត្ថភាព​ពេទ្យ​ស្រុក​ខ្មែរ មួយចំនួន​នៅ​ទាប តែ​លោក​បានដឹង​រឿង​មួយចំនួន ដែល​បងប្អូន​ខ្មែរ យល់ថា​មានតែ​ពេទ្យ​ក្រៅប្រទេស​ដែល​ល្អ ម្យ៉ាង​គេច​ង់​ដក​ពិសោធន៍ ពី​ជំងឺ​ដែល​គេ​មិនសូវ​ជួប ម្យ៉ាង​គេច​ង់​សាក​ថ្វីដៃ​គេ តាម​វិធី​ថ្មី ម្យ៉ាង​ឆ្លៀត​យកលុយ ព្រោះ​បើ​គង់តែ​ងាប់​ដដែល​។​

​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៩ នៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសរសេរថា “​ខ្ញុំ​ទទួលស្គាល់ថា សមត្ថភាព​ពេទ្យ​យើង មួយចំនួន​នៅ​ទាប តែ​ខ្ញុំ​បានដឹង​រឿង​មួយចំនួន ដែល​បងប្អូន​ខ្មែរ​យើង យល់ថា​មានតែ​ពេទ្យ​ក្រៅប្រទេស​ដែល​ល្អ ។ តាមពិត​ជំងឺ​សាមញ្ញ​គេ​ពូកែ​មែន តែបើ​ដល់​រឿង​ជំងឺ​ធ្ងន់ និង ជំងឺ​កែ​លែង​ឡើង ហើយ​គេ​ដឹងថា​យើង​មាន​លុយ​ទៀត គេ​ហុតឈាម​ទាំង​រស់ ។ ម្យ៉ាង​គេច​ង់​ដក​ពិសោធន៍ ពី​ជំងឺ​ដែល​គេ​មិនសូវ​ជួប ម្យ៉ាង​គេច​ង់​សាក​ថ្វីដៃ​គេ តាម​វិធី​ថ្មី ម្យ៉ាង​ឆ្លៀត​យកលុយ ព្រោះ​បើ​គង់តែ​ងាប់​ដដែល ខ្មែរ​គ្មាន​លទ្ធភាព និង គ្មាន​បណ្តាញ​នឹង​ទារ​គេ​សងលុយ​ទេ ។ ខ្ញុំ​និយាយ​នេះ អ្នកណា​ដែល​ប៉ះ​ខ្លួនឯង​ពិតជា​ដឹង តែ​មិន​និយាយ ព្រោះ​បានជា​អួត​ពេទ្យ​ស្រុក​គេ បង្អាប់​ពេទ្យ​ស្រុក​ឯង​ទៅហើយ ។ ក្រសួង​ព័ត៌មាន កំពុង​តាក់តែង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក្នុងនោះ​មាន​ចំណុច​ដែលថា អ្នក​ដែល​សង្ស័យថា ពេទ្យ​មើល​មិន​ត្រឹមត្រូវ អាច​ទាមទារ​ការអង្កេត​មួយ​ឯករាជ្យ​បាន ហើយ​ពេលនោះ ជា​សន្សឹមៗ​យើង​នឹង​ជឿ​លើ​ពេទ្យ​របស់​យើង ជាជាង​យក​បងប្អូន​យើង ទៅ​ឲ្យ​ពួក​ពេទ្យ​បរទេស យក​បងប្អូន​យើង​ជា​របស់​ពិសោធន៍ “​។​

​ជាមួយនឹង​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏មាន​ការ​គណនី​ជាច្រើន​បាន​ចូល​ខំ​មិន ដោយមាន​ទាំង​ការគាំទ្រ និង​រិះគន់​ផងដែរ ។ សូម​ចូល​មើល​ខំ​មិន​ពួកគេ​ទាំងនោះ តើ​និយាយ​ពីអ្វី​ខ្លះ ទាក់ទង​នឹង​ពេទ្យ​ស្រុក​ខ្មែរ​។ ក្នុងនោះ គណនី Lily Love បាន​សរសេរ​រៀបរាប់ថា លោក​អ៊ុំ​អត់​ទាន់​បាន​ចូល​ពេទ្យ​ធម្មតា លោក​អ៊ុំ​អត់​ដឹង​ទេ តែបើ​លោក​អ៊ុំ​សាក​បាន​ចូល​ម្ដង លោក​អ៊ុំ​យល់​ហើយ ខ្វះ​អនាម័យ ឲ្យ​ប្រជាជន​ចិញ្ចឹម​តែ​ថ្នាំ មិន​យកចិត្តទុកដាក់ ( មើលងាយ​សម្បក​ក្រៅ​) និយាយ​បញ្ហា​ជំងឺ​មិន​ច្បាស់​ចូលចិត្ត​បំភ័យ​ឲ្យ​គេ​វះកាត់​បាន​លុយ​ច្រើន …​ល​។ ជាហេតុ​នាំ​ឲ្យ​គេ​បាក់​ទៅ​ប្រទេសជិតខាង​។ សុំទោស​បើ​កន្លែង​ណា​ក្មួយ​និយាយ​មិន​សមរម្យ​។ គណនី Sok Chomreun ៖ លោកពូ​ខ្ញុំ​មិនដឹង​លើក​មេដៃ ប៉ុន្មាន​ទើបបាន​សម្តែង​ថា​ខ្ញុំ​គាំទ្រ នូវ​ចំណុច​ខាងលើ​សុទ្ធតែ​ចំ​ណុ​ដែល​រាស្ត្រ​ចង់បាន​!!!​។ គណនី Dy Chandara ៖ ខ្ញុំ​គាំទ្រ​លោកពូ តែ​ញុ​ម​សុំ​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន​ថា ពេទ្យ​ស្រុក​យើង​មួយចំនួន គឺ​គាត់​ពិត​ជាមាន​សមត្ថភាព​មែន តែ​គាត់​ខ្វះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ជា​គ្រូពេទ្យ​ហើយ ទុក​មិន​បានទេ​យកទៅ​ពេទ្យ​កាល់ម៉ែត ពេល​យកទៅ​ទុក​នៅ​បន្ទប់សង្គ្រោះបន្ទាន់ តាំងពី​១១​ព្រឹក រហូតដល់​១២​យប់ ពេទ្យ​ស្កេ​ន​ផង ជួស​ឈាម​ផង មើល​មិន​ដឹងអី​ទាំងអស់ ហើយ​ខ្ញុំ​មិន​អស់ចិត្ត ព្រោះ​ប៉ា​ខ្ញុំ​គាត់​នៅ​ចុក តែ​ពេទ្យ​ចាប់​ហែក​ភ្នែក​ប៉ា​ខ្ញុំ នឹង​ស្រែក​ដាក់​ម៉ាក់​ខ្ញុំ​ថា​គាត់ មិន​ឈឺ​អី​ទេ គាត់​ខ្វះ​តែ​ឈាម​ទេ បើ​មិន​ជឿ​មើល​ភ្នែក​ទៅ​(​ប៉ា​ខ្ញុំ​)​ហើយ​ទៅ​សម្រាក​ទៅ ចង់​ដេកពេទ្យ​ក៏បាន ទៅផ្ទះ​ក៏បាន ខ្ញុំ​ក៏​សម្រេចចិត្ត​នៅ​ពេទ្យ​តាមដាន​មួយ​យប់​មើល តែ​គាត់​នៅ​ចុក​មិន​បាត់ ខ្ញុំ​ក៏​ប្រាប់​គ្រូពេទ្យ​គាត់​ក៏​ស្កេ​ន​ម៉ាស៊ីន​ធំ ឃើញថា ដាច់​ស​សៃ​ឈាម​បេះដូង​ខាងក្នុង ពេទ្យ​ស្រុក​យើង​ថា​ប៉ា​របស់ខ្ញុំ​នឹង​គ្រោះថ្នាក​ដល់​ជីវិត ក្នុង​រយៈពេល​ដ៏​ខ្លី ជួយ​មិន​បានឡើយ តែ​ទៅ​ស្រុក​ក្រៅ​វះ​រួច​ផុតពី​គ្រោះថ្នាក់​ឥឡូវ​បាន​ជាង​មួយឆ្នាំ​ហើយ​​ដោយ​ក្តី​គោរព​។ មួយវិញទៀត ដោយ​រូបនាង​ខ្ញុំ ជួប​ផ្ទា​ល់ពី​បញ្ហា​សុខភាព ប៉ា​របស់ខ្ញុំ​ចុក​ទ្រូង​ខ្លាំង ទៅ​ពេទ្យ​ឯកជន គេ​ថា​គាត់​មាន​បញ្ហា​បេះដូង ។​
​គឹម ស៊ាន​វីរៈ ៖ តាម​ខ្ញុំ​យល់​គ្រូពេទ្យ​ស្រុក​ខ្មែរ​ពូកែ​ដូចគ្នា តែ​ខ្វះ (១) ចំណេះដឹង និង​យន្តការ​ធ្វើការ​ជា​ក្រុម (២) មនុស្ស​តែមួយ​អណ្តាត​នៅ​ពេទ្យ​រដ្ឋ មិន​ផ្អែម​ដូច​នៅ​ក្លី​នី​ក​។ ជាមួយនឹង​ការ​ខំ​មិន របស់​មិត្ត​ហ្វេ​ស​ប៊ុ​ក​នោះ ក៏មាន​គណនី ឈ្មោះ Khieu Panharith ៖ កាលពី​ឆ្នាំមុន ខ្ញុំ​បានធ្វើ​ការវះកាត់ (​បូស​អន្ទង់​) នៅ​គ្លីនិក​ឯកជន​មួយ ដោយ​ពីដំបូង​គាត់​អះអាងថា អាចជា​សះស្បើយ ១០០​ភាគរយ ប៉ុន្តែ​បន្ទាប់ពី​វះកាត់​បាន​កន្លះ​ខែ មុខរបួស​ចាប់ផ្តើម​ក្លាយ ដែល​បង្ក​មកពី​មេរោគ (​វិវត្តន៍​ទៅជា​មហារីក​) ពេលនោះ​គាត់​ក៏​ទាមទារ​ឲ្យ​ខ្ញុំ​វះកាត់​ជា​លើក​ទី​២​។ បន្ទាប់ពី​គិត​មួយរយៈ ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅ​វៀតណាម ពេលទៅដល់ គេ​គ្រាន់តែ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ និង​ឲ្យ​ថ្នាំលេប​១​ខែ ខ្ញុំ​ក៏បាន​ជាសះស្បើយ ដល់​សព្វថ្ងៃ ដោយ​មិនចាំបាច់​ឆ្លងកាត់​មុខកាំបិត​ជា​លើក​ទី​២​។ គណនី Bunthorn Kong ៖ ពិតមែន​ហើយ​អ៊ុំ ម្ដាយ​ខ្ញុំ​ឈឺ​គេ​ឲ្យ​ទៅ​ក្រៅ​ស្រុក ខ្ញុំ​មិន​ព្រម​ព្រោះ​ថាបើ​យើង​មិន​ទុកចិត្ត​អ្នកផ្ទះ​យើង ឲ្យ​យើង​ទៅ​ទុកចិត្ត​អ្នក​ក្រៅ​យ៉ាងម៉េច ហើយ​ការសម្រេចចិត្ត​របស់ខ្ញុំ ពេលនោះ​ត្រឹមត្រូវ បើ​ខ្ញុំ​ព្រមទៅ​ក្រៅ​ប្រហែល​គ្មាន​ម្ដាយ​ហៅ​នឹង​គេ​ទៀត​ទេ គឺ​ដូច​អ្វីដែល​អ៊ុំ​បាន​និយាយ​ហើយ​អរគុណ​ដល់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​បាន​ជួយ​ជីវិត​ម្ដាយ​ខ្ញុំ​ពីរដង នៅក្នុង​បន្ទប់វះកាត់​ដែល​សង្ឃឹម​ត្រឹមតែ​២០​ភាគរយ ។​
​សូម​ផ្ដាំ​ទៅ​អ្នក​ដែល​ជេរ​ពេទ្យ​ស្រុក​ខ្មែរ​ផង​ថា បើ​ជ្រុល​ជា​ជេរ​ជា​ខឹង​ពេល​មាន​អាសន្ន សូម​អញ្ជើញ​ទៅ​បរទេស​ទៅ ព្រោះថា​គាត់​ដើរ​ប្រកាសថា​ពេទ្យ​ស្រុក​ខ្មែរ​មិនល្អ អ៊ីចឹង​គេ​គ្មាន​សមត្ថភាព​មើលជំងឺ​គាត់​ទេ សុំទោស​។ Savuth Tan ចាប់តាំងពី​ឆ្នាំ​1979​មក តើ​ខ្មែរ​សល់​ប៉ុន្មាន​លាន​នាក់ ? មកដល់​បច្ចុប្បន្ន​តើ​ខ្មែរ​មាន​ប៉ុន្មាន​លាន​នាក់​?

​ក្នុង​មួយថ្ងៃ​មាន​ប្រជាជន​ខ្មែរ​ប៉ុន្មាន​សែន​នាក់ ដែល​ទទួល​សេវា​ព្យាបាល​ជំងឺ ក្នុង​មន្ទីរពេទ្យ​ខ្មែរ​ទាំង​ឯកជន និង​រដ្ឋ ? តើ​ក្នុងចំណោម​ប្រជាជន ដែល​ទទួល​សេវា​របស់​ពេទ្យ​ខ្មែរ​ទាំងអស់នោះ ត្រូវស្លាប់​ប៉ុន្មាន​ភាគរយ ?

​តើ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​វិ​ជ្ជ​បណ្ឌិត​ខ្មែរ​ប៉ុន្មាន​នាក់ ? បរទេស​ប៉ុន្មាន​នាក់ ?

​សំណើរ​សូម​វិ​ជ្ជ​បណ្ឌិត​ខ្មែរ​មួយចំនួន​បន្ទន់​សំនៀង មកកាន់​អ្នកជំងឺ និង​អ្នកជំងឺ​ព្រមទាំង​ញាតិមិត្ត​មួយចំនួន យល់​ពី​ការ​ខំប្រឹងប្រែង​និង​ខ្វះខាត​របស់​វិ​ជ្ជ​បណ្ឌិត​ផង ។ Vannak Chhoeng ៖ ខ្មែរ​យើង​គួរតែ​រៀន​ជឿជាក់​លើ​ខ្មែរ​គ្នាឯង​! ពិតណាស់ថា​វា​ជា​លុយ​របស់​អ្នក ហើយ​ជាពិសេស​ជីវិត ក៏​របស់​អ្នក​រាល់គ្នា អ្នក​ទាំងអស់គ្នា មាន​សិទ្ធិ​សម្រេចចិត្ត​របស់​អ្នក​រៀងៗ​ខ្លួន តែ​ខ្ញុំ​ជឿថា​ពេទ្យ​ខ្មែរ​ក៏​មិន​ចាញ់​បរទេស​ដែរ គ្រាន់​តែមាន​អ្នក​ល្អ និង​មិនសូវ​ល្អ​ចំពោះ​ក្រមសីលធម៌​វិជ្ជាជីវៈ​!​។​

Khmer Heart ៖ អ្វីដែល​ខ្ញុំ​ធ្លាប់​ដឹង (​ឡា​គេ​ធឺ​) តាមពិត​វេជ្ជបណ្ឌិត​ខ្មែរ សុទ្ធតែជា​អ្នកជំនាញ​ជើងចាស់ (​និយាយ​សំដៅ​ពេទ្យ​អាយុ​ច្រើន​) តែ​ខ្មែរ​យើង​មិនបាន​ជឿជាក់ លើ​ពួកគាត់​ទេ បែរជា​ទៅ​ជឿ​លើ​វេជ្ជបណ្ឌិត​បរទេស មកពី​ស្រុក​គេ មក​ធ្វើ​កម្មសិក្សា​ដែល​យើង​ចំណាំ​ហៅថា​ចុះ​ស្តារ​ទៅវិញ តាមពិត​ពួក​ហ្នឹង ទើប​រៀន​ចប់​ហើយ​មករក​បទពិសោធ​ន៍ នៅ​ខ្មែរ​យើង​សោះ​ហ្នឹង​។ Amy Prime ៖ ចា​លោក​អ៊ុំ សម្ថ​ត​ភាព ពេទ្យ​ស្រុក​ខ្មែរ ពិតជា​មិន​អន់​ជាង​ពេទ្យ​ស្រុក​គេ​ទេ តែ​អ្វីដែល​សំខាន់​គឺ ភាគច្រើន ថ្នាំពេទ្យ​ដែល​នាំចូល គឺ មិនសូវមាន​ប្រសិទ្ធភាព (​ក្លែងក្លាយ​) ជាហេតុ បណ្តាល​ឲ្យ​ពេទ្យ​ស្រុក​ខ្មែរ​មើលជំងឺ មិនជា​ហើយ ដាប​ទៅៗ​ៗ ទើប​មាន​ពាក្យ ថា ពេទ្យ​ស្រុក​ខ្មែរ​មិនកើត ។ Moeung Vichet ៖ បាទ​គោរព​អរគុណ​លោកពូ​រដ្ឋមន្ត្រី ក្មួយ​សូម​គ្រាំទ្រ​យ៉ាង​ពេញទំហឹង ដែល​លោកពូ គ្រោង​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សារព័ត៌​មានការ​បរិហា​រ​ពេទ្យ ដោយ​គ្មាន​មូលដ្ឋាន​បច្ចេកទេស គ្មាន​មូល​ច្បាប់ គ្មាន​មូលដ្ឋាន​គតិយុត្តិ ចេះតែ​share ដោយ​គ្មាន​សីលធម៌ ។ កូនក្មួយ​ជា​ពេទ្យ​ឬ​អ្នកជំងឺ ចង់​មាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​យុត្តិធម៌ មួយ​ដោយ​ដោះស្រាយ​រាល់​វិវាទ រវាង​ពេទ្យ​នឹង​អ្នកជំងឺ ជាជាង​ប្រើពាក្យ​ពេជ្រ​អសីលធម៌​លើ​ហ្វេ​ស​ប៊ុ​ក​។ ក្មួយ​សូម​គោរព​អរគុណ​លោកពូ​រដ្ឋមន្ត្រី​។ Borey VK ៖ ពេទ្យ​ស្រុក​ខ្មែរ យក​លេស​ចាំ​តាមដាន​ជំងឺ​រហូត អាករ​ហុត​ឈា​ត​ខ្សោះ​ហើយ បាន​រុញ​ចេញទៅ​ងាប់​ណា​ងាប់ អត់​ខ្វល់​ទេ សំខាន់​បាន​លុយ​ហើយ​មិន​ខូច​ឈ្មោះ អា​ពេទ្យ​អ៊ីចឹង សមតែ​ចាប់​ដាក់គុក​តើ ហើយ​ឡានពេទ្យ​ពេលយប់ ពេល​មាន​គ្រោះថ្នាក់​ចរាចរ​អី​នឹង មួយចំនួន​ជា​ចោរប្លន់​សុទ្ធសាត ដឹក​អ្នករបួស​ទៅ​ខ្វេះ​យកលុយ របស់​មានតម្លៃ​អស់ ហើយ​យក​អ្នក​របួល​ទៅ​ទម្លាក់ចោល តាមផ្លូវ មិន​ខ្វល់​ថា​រស់​ឬក៏​ស្លាប់​ទេ ក្រសួង​ពាក់ព័ន្ធ គួរតែ​ចាត់ការ​ពួក នឹង​កុំ​ឲ្យ​វា​បន្ត​សម្លាប់​អ្នករងគ្រោះ​ទៀត​។ ហ៊ាន សារ៉ាន់ ៖ ត្រូវ​លោកពូ បើ​យើង​គិតពីរ​ចំណូល​វិញ ខាត​ទាំងស្រុង​សម្រាប់​ជាតិ​យើង ព្រោះ​មួយថ្ងៃៗ មិនដឹងថា​អ្នកមាន​លុយ ទៅ​ចំណាយលុយ​នៅក្រៅ​ប្រទេស​ប៉ុន្មាន​ទេ​។ សូមបញ្ជាក់ថា អ្នកធំ​ស្រុក​ខ្មែរ អ្នកមាន​លុយ មានអំណាច ជាពិសេស​ប្រធាន​មន្ទីរពេទ្យ​ផ្ទាល់​តែម្តង នៅពេល​មាន​ជំងឺ ឬក៏​គ្រាន់តែ​ឆែក​រក​ជំងឺ ក៏​ទៅ​ស្រុក​គេ​ដែរ ជាពិសេស បារាំង សិង្ហ​បុរី ជាដើម តើ​ឲ្យ​ពលរដ្ឋ​តូច​ទាប ក្រីក្រ ជឿ​លើ​ពេទ្យ​ខ្មែរ​យ៉ាងម៉េច​ទៅ​?៕ ដោយ​ ៖​ កូ​ឡាប​

 

×