នោះគឺវិធីសាស្ត្រព្យាបាលមហារីក ដោយបង្កកកោសិកា ហើយលទ្ធផលគឺក្រោម ១%ប៉ុណ្ណោះ ដែល “លាប់” ឡើងវិញ មិនចាំបាច់ប្រើកាំបិតវះកាត់ចំណាយតែប្រមាណ ៤០០០USD ។
បង្កកកោសិកាមហារីក ទុកចុះវាងាប់ដោយខ្លួនឯង ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Ice-Cure Melical (New Jersey អាមេរិក) ទើបប្រកាសជាសាធារណៈអំពីបច្ចេកទេសពិសេសមួយកម្ចាត់បានបណ្តាកោសិកា មហារីកសុដន់ដោយពុំចាំបាច់វះកាត់ ។
តាម United With Israel គេហៅថាជាវិធី “បំពានអប្បរមា” អនុវត្តសម្រាប់អ្នកកើតមហារីកសុដន់ដំណាក់កាលទី II និងដុំពកតូចជាង ១,៥cm ។
វេជ្ជបណ្ឌិតនឹងបញ្ជូនក្បាលលោហៈ “កំពូលត្រជាក់” មួយទៅក្នុងដើមទ្រូងរបស់អ្នកជំងឺ ។ ឧបករណ៍នេះនឹងបង្កកដុំសាច់ភ្លាមៗរួចកម្ចាត់ដុំពកកាចសាហាវនោះ ខណៈពេលកោសិកាធម្មតាពុំរងរបួសអ្វីឡើយ ។
ដំណើរការនេះប្រព្រឹត្តទៅក្នុងរយៈពេលយ៉ាងខ្លីពី ២០នាទី-៣០នាទី តែប៉ុណ្ណោះ ។
ក្រុមវេជ្ជបណ្ឌិតកំពុងអនុវត្តការបង្កកោសិកាមហារីក ។
អ្នកស្រី Elisabeth Sadka នាយករងទទួលបន្ទុកគុណភាព Ire cure ឲ្យដឹងថា ៖ “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមានវិធីព្យាបាលមហារីកដោយពុំវះកាត់ ។ គ្រាន់តែបញ្ជូនម្ជុលបង្កកដុំពកប៉ុន្មាននាទីជាការស្រេច ។ នេះពិតជាបដិវត្តក្នុងវិស័យវេជ្ជសាស្ត្រ ។
ឧបករណ៍គាំទ្រការបង្កកកោសិកាមហារីក ។
គេបានសាកល្បងនៅ Clinic ចំនួន ១៨ នៅអាមេរិក និងចំពោះអ្នកជំងឺដំណាក់កាលដំបូង ១៤៦នាក់ ។ មានអ្នកលាប់ឡើងវិញ តែ…ម្នាក់ប៉ុណ្ណោះ ។
ចំណាយសម្រាប់ការព្យាបាលតែប្រមាណ ៤០០០ដុល្លារប៉ុណ្នោះ ឬស្មើនឹង១/៣នៃការវះកាត់សុដន់គ្រវាត់ចោល ។
វិធីសាស្ត្របង្កកមេរោគមហារីកសុដន់ ៕ ចន្ទ្រា