មានមនុស្សតិចណាស់ដែលបានដឹងឮរឿងនេះ ហើយអ្នកធ្លាប់ភ្លក់វានៅភោជនីយដ្ឋានល្បីល្បាញមួយគត់របស់អ៊ីតាលីក៏មិនច្រើនប៉ុន្មានដែរ ។
ខ្យល់ចៀនជាមុខម្ហូបពិសេសព្រោះពេលអ្នកភ្លក់រសជាតិរបស់វាគឺពុំមែនផ្អែមប្រៃ ហ៊ឺរ ធម្មតាទេ តែវាជាឱជារសនៃខ្យល់បរិសុទ្ធរបស់ព្រៃភ្នំទីវាលល្វឹងល្វើយ… ។
លោក Nicola Sinato តាមចុងភៅនៅហាង Feva (អ៊ីតាលី) ឲ្យដឹងថា មុខម្ហូបខ្យល់ចៀនបានផ្តួចផ្តើមពីនិយមន័យនៃមុខម្ហូបពុំធ្លាប់មាន ។ ដើម្បីផលិតបានមុខម្ហូបនេះ គាត់និងសហការី បានចំណាយពេលកែច្នៃរាប់ខែឯណោះ… ។
លោក Nicola Dinato មេចុងភៅហាង Feva (អ៊ីតាលី)
“ធ្វើបែបណាទើបអាចចៀនខ្យល់បានទៅ? នេះពុំមែនជារឿងសាមញ្ញធម្មតានោះទេ!” ។ លោក Nicola ចែករំលែក ។
មុខម្ហូបនេះត្រូវការប្រើម្សៅតំឡូងមី ដើម្បីស្រោបពីខាងក្រៅធ្វើឲ្យមានជាដុំមូលៗ ។
បន្ទាប់មកដុំមូលៗត្រូវបានយកមកបំពងក្នុងប្រេងកំពុងពុះ ។
មេចុងភៅរូបនេះ បានពន្យល់បន្ថែមថា បើប្រើប្រាស់ម៉ាយក្រូវ៉េវនោះស្រទាប់ខាងក្រៅវាស្រួយ តែដល់ហូបទៅវាងាយស្អិតជាប់ធ្មេញ ។
ក្រុមចុងភៅបញ្ចូលខ្យល់បរិសុទ្ធទៅក្នុងប្រអប់បិទជិត មានផ្ទុកដុំម្សៅទើបបំពង ។ បែបនេះស្រទាប់ដុំម្សៅតំឡូងមីនឹងស្រូបយកក្លិនគ្រប់យ៉ាងនៃ…ខ្យល់ ។
ខ្យល់ដែលគេប្រើគឺ ozone -នាំមកជាមួយនូវក្លិនពិដោពិសេសរបស់ខ្យល់បរិសុទ្ធ -គ្មានទេនៅទីក្រុង។
បន្ទាប់មកខ្យល់ចៀនដុំៗទាំងនោះត្រូវបានយកមកដាក់លើស្ករសំឡី ដើម្បីបង្កើតជាអារម្មណ៍ដូចជានៅលើពពកប៉ែលប៉ោលៗ… ។
មានអ្នកបកចោល!
ហើយចុងក្រោយគឺ… បរិភោគជាមួយគ្នា ។
“ខ្យល់ចៀន” មួយចំណែក (ចាន) មានតម្លៃ ៣០ដុល្លារ។ មុខម្ហូបនេះជាកម្មសិទ្ធិរបស់លោក Nicola Dinato .
បើមានឱកាសក៏គួរទៅសាកឲ្យដឹងដែរ! មែនទេ?