Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ ស្ទូច​បាន​ត្រី​ក្រហម “​អ្នកតា​” ធំ​បំផុត​អំឡុង ៥០​ឆ្នាំកន្លងមក​

spot_img

​បុរស​សញ្ជាតិ​ចិន​ម្នាក់ ទើប​ស្ទូច​បាន​ត្រី​ក្រហម ដ៏​ធំ​សម្បើម​ពុំ​ធ្លាប់​មាន​អំឡុង ៥០​ឆ្នាំ​មកហើយ នៅ​បឹង Danjiangku ខេត្ត Hebei​។​

​បុរស​ចិន​ស្ទូច​បាន​ត្រី​ក្រហម (​ត្រី​ល្ង​) ដ៏​ធំ​សម្បើម​

តាម Sina បុរស​ម្នាក់​ទើប​ស្ទូច​បាន​ត្រី​ក្រហម​យ៉ាង​ធំ​រស់នៅ​បរិស្ថាន​ធម្មជាតិ​ក្នុង​បឹង Danjianku ខេត្ត Hebei​។​

​ត្រី​នេះ​មាន​ប្រវែង​ជាង ១​ម៉ែត្រ ទម្ងន់​ប្រមាណ ៣២kg​។ អ្នកខ្លះ ថា​វា​ជា​ត្រី​… “​អ្នកតា​”​។​
​គេ​វាស់​ឃើញ 1m និង​ថ្លឹង​ឃើញ​ទម្ងន់ ៣២kg

​បើតាម​សម្តី​របស់​បុរស​ចិន​រូបនេះ ដើម្បី​ស្ទូច​បាន​ត្រី​នេះ លោក​ពិតជា​លំបាកលំបិន​មែនទែន ព្រោះ​វា​កន្ត្រាក់​យ៉ាងខ្លាំង ដើម្បី​រំដោះ​ខ្លួន។​

​មនុស្ស​ជាច្រើន​ពិតជា​ពុំ​ដែល​ឃើញ​ត្រី​ក្រហម​ធំ​យ៉ាងនេះ ប៉ុន្តែ​ដោយ​មាន​បទពិសោធន៍​ស្ទូចត្រី​យូរ​ឆ្នាំ លោក​បាន​ក្រសោប​យក​វា​បាន។​

​ខ្លះ​ថា​ជា​ត្រី​អ្នកតា ព្រោះ​វា​រស់នៅ​យូរ​ណាស់​ក្នុង​តំបន់​នេះ​

ពលរដ្ឋ​វ័យ​ចំណាស់​ម្នាក់​នៅ​តំបន់​បឹង​នេះ​និយាយថា ជាង​កន្លះ​សតវត្សរ៍​មកហើយ​ពុំដែល​មាន​អ្នកណា​ស្ទូច​បាន​ត្រី​ធំ​យ៉ាងនេះ​ទេ​។​

គេ​រំពឹងថា គាត់​យក​ទៅ​លក់ ឬ​ទុក​បរិភោគ​ឡើយ​

​​គេហទំព័រ Sina លើកឡើងថា ពុំ​ទាន់​ដឹង​ថា ម្ចាស់ “​ជ័យលាភី​” នេះ​យក​វា​ទៅ​លក់ ឬ​ទុក​បរិភោគ​៕ ចន្ទ្រា​

 

spot_img
×