Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ក្រសួង​មហាផ្ទៃ នឹង​យក​សំណើ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ រាយការណ៍​ជូន​រដ្ឋមន្ត្រី​មហាផ្ទៃ​

spot_img

​ប្រតិភូ​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ចូល​ប្រជុំ​ពន្យល់​បកស្រាយ​បំភ្លឺ​ជូន ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​ការងារ​មួយចំនួន ក្នុងនោះ​ក៏​មាន​ប្រសិទ្ធភាព​ការងារ​ថ្នាក់ក្រោម​ជាតិ និង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​ផងដែរ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ខែ​នេះ ដឹកនាំ​ដោយ លោក ម៉ម សូណង់ដូរ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ជា​ប្រធាន​ប្តូរ​វេន​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ចោទ​៣​សំណួរ​ទៅកាន់​ប្រតិភូ​ក្រសួង​មហាផ្ទៃ ក្នុងនោះ​មាន​ពាក់ព័ន្ធ​នឹង​លិខិត​កាន់កាប់​ដីធ្លី​ពី​មេឃុំ​គឺជា​ន់​លើ​គ្នា​ហើយ​មិន​ទទួលខុសត្រូវ​, អំពី​ការធ្វើ​ច្បាប់​បែងចែក​អំណាច​មេឃុំ​ចំពោះ​ការ​ផ្តល់​លិខិត​កាន់កាប់​ដីធ្លី និង​អំពី​ចំណាត់ការ​ក្រសួងមហាផ្ទៃ​ចំពោះ អភិបាលខេត្ត និង​រដ្ឋបាល​ខេត្ត​ដែល​មិន​គោរព​អនុក្រឹត និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​រដ្ឋាភិបាល​ចំពោះ​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដើម​។​

​លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បី​សំនួរ​ខាងលើនេះ គឺ​ខ្ញុំ​ផ្អែក​លើ​បញ្ហា​ជាក់ស្តែង​ដែល​កំពុង​កើតមានឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​កិច្ចការ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ចំពោះមុខ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ លក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ ខ្ញុំ​បាន​តាំង​សំនួរ​ចំនួន​បី​សំនួរ​ទៅ​គាត់។​

​សំនួរ​៖ ១. ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​ភាគច្រើន​បណ្តាល​មកពី​​ការផ្តល់​នូវ​លិខិត​កាន់កាប់​ដីធ្លី​ពី​មេឃុំ​គឺ​ជាន់​​លើ​គ្នា ហើយ​មិន​ទទួលខុសត្រូវ តើ​ករណី​​នេះ​ក្រសួង​មហាផ្ទៃ​មាន​ចំណាត់ការ​បែបណា​​ចំពោះ​មេឃុំ និង​មេភូមិ ដែល​បាន​ប្រព្រឹត្ត​.? ​ហើយ​មេឃុំ​និង​មេភូមិ​នោះ​អាច​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដែរឬទេ​..?

២. តើ​ក្រសួងមហាផ្ទៃ​អាច​ធ្វើ​ច្បាប់​កែប្រែ​នូវ​​អំណាច​មេឃុំ​ចំពោះ​ការផ្តល់​លិខិត​កាន់កាប់​​ដីធ្លី​បាន​ដែរឬទេ​? ដោយ​ទុក​ភារៈកិច្ច​នេះ​ជូន​​មន្ទីរ​សុរិយោដី​ជា​អ្នកទទួលខុសត្រូវ​វិញ ហើយ​​មេឃុំ​គ្រាន់តែ​បញ្ជូន​ដីការ​អមពី​ប្រវត្តិ​ដី​បាន​ហើយ​។​

៣. តើ​ក្រសួងមហាផ្ទៃ​មាន​ចំណាត់ការ​បែបណា ចំពោះ​​អភិបាលខេត្ត​និង​រដ្ឋបាល​ខេត្ត​ដែល​មិន​គោរព​អនុក្រឹត​ ​និងសេចក្តីសម្រេច​ផ្សេងៗ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​………….?

​លោក​បន្តថា បី​សំនួរ​ខាងលើនេះ គឺ​ខ្ញុំ​ផ្អែក​លើ​បញ្ហា​ជាក់ស្តែង​ដែល​កំពុង​​កើតមានឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​កិច្ចការ​រដ្ឋបាល​នៅ​ថ្នាក់​
​ក្រោម​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​។ សូម​បងប្អូន​ជនរួមជាតិ​រង់​​ចាំ​ចម្លើយ​នៅ​បន្តិចទៀតនេះ​។ ក្រៅពី​៣​សំនួរ​របស់​ខ្ញុំ​គឺ​ខ្ញុំ​បាន​ថែម​មួយ​សំនួរ​ទៀត​ទៅ​កាន់​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​​ជា​ប្រធាន​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឧត្តម​​​​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​ព្រឹក​នេះ​ផង​ដែរ​ ​ហើយ​សំនួរ​បន្ថែម​របស់​ខ្ញុំ​មួយទៀត​នោះ​គឺ​៖​សំនួរ​ដូចតទៅ​ ៖

១. តើ​ក្រសួងមហាផ្ទៃ​មាន​យន្តការ​បែបណា​ដើម្បី​ទប់ស្កាត់​​កងកម្លាំង​កុំឲ្យ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ពេលមាន​​ការតវ៉ា​អ្វីមួយ​នោះ? ដោយហេតុ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើ​បាតុកម្ម​តវ៉ា​ដែល​មាន​ច្បាប់​រដ្ឋ ធម្មនុញ្ញ​ធានា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​​រូប​។​

​ការ​គេចចេញ​ពី​បញ្ហា​វា​មិនមែន​ជា​ដំណោះស្រាយ​ទេ​ ​ហើយ​ការ​ដោះសារ​យក​ត្រូវ ក៏​មិន​អាច​កែប្រែ​កំហុស​​បានដែរ ដូច្នេះ​មានតែ​ទទួល​យក​ភាព​រិះគន់ ដើម្បី​កែ​​ប្រែ​ស្ថានភាព​ខុស​ឲ្យក្លាយ​ទៅ​ជា​ត្រូវ​និង​ទទួលស្គាល់​ ​ការពិត​ទើប​មាន​ការកែប្រែ​ពិតប្រាកដ​៕ ដោយ​៖​កូឡាប​

 

spot_img
×