កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបា លខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌ នៃស្នង ការដ្ឋាននគរបាលខេត្ដ បានសហការស្រាវជ្រាវឃាត់ ខ្លួន ជនត្រូវចោទឈ្មោះ អ៊ួចសុខអាន ភេទប្រុស ឆ្នាំកំណេីត ១៥ មិថុនា ១៩៨៩ រស់នៅភូមិឯកភាព ឃុំព្រៃ វិហារ ស្រុកគងពិសី ខេត្ដកំព់ស្ពឺ
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទៀ ប៊ុនស៊ុននុចៅក្រមស៊េីបសួរសាលាដំបូងខេត្ដកំពង់ស្ពឺ ជនត្រូវចោទ ពាក់ព័ន្ធបទ ឆបោក ប្រព្រឹត្ដនៅខេត្ដកំពង់ស្ពឺ អំឡុងឆ្នាំ២០២៤ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញផ្សាយព័ត៌មានថា ប៉ុន្មានថៃ្ងនេះមានសារព័ត៌មាន បានទទួលសម្ភាសន៍លេីបងស្រីម្នាក់ ឈ្មោះ អ៊ួច ណារិន រស់នៅភូមិសង្រ្គាមបូរ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ ស្ពឺ ដែលបានរៀបរាប់និងអះអាងថា គាត់បានចាញ់ បោ កឈ្មោះ អ៊ួច សុខអាន និងបក្ខពួក ម្នាក់ទៀតដោយអះអាងថាពួកគេមានសមត្ថភាពរត់ការរឿងក្ដីនៅតុលាការគ្រប់ជាន់ថ្នាក់ ទោះបីតុលាការណាក៏ពួកគេអាចដោះស្រាយបានដែរ ដូច្នេះទេីបបងស្រីបានទៅខ្ចីលុយគេប្រមាណមួយមុឺនដុល្លារអាមេរិកជាង ឲ្យមកពួកគេទាំងពីនាក់ ទីបំផុតលុយក៏បាត់ បំណុលក៏កេីន កូននៅក្នុងពន្ធនាគារដដែល ដែលរឿងនេះបងស្រីជាអ្នកចាញ់ឃោសនាជនឆបោក អ៊ួច សុខអាន តែបែរជាមកនិយាយថា គាត់ពឹងគេមិនបានមកអោយតុលាការជួយសងប្រាក់ទៅបងស្រីវិញគ្រប់ចំនួនព្រមទាំងថ្លៃជម្ងឺចិត្ដ ផង។ សូមបងប្អូនពលរដ្ឋមេត្ដាពិចារណាលេីគ្រប់ទិដ្ឋភាពមុននឹងសម្រេចធ្វេីអ្វីមួយពិសេសពាក់ព័ន្ធករណីរត់ការរឿងក្ដី សូមកុំបន្ដទៀតទុកតួនាទីជូន ច្បាប់ជាអ្នកសម្រេចចោះ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

