Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នូរ “​ជិតខាង​” របស់​ប្រធានាធិបតី​អាមេរិក -​រឿង​មួយ​ដែល​ពញាក់​ស្មារតី​…​មនុស្សលោក​!

​នៅ​ប្រប​មាត់ទន្លេ Hudson នៅ​បុរី​ញ៉ូវ​យ៉​ក ចម្ងាយ​មិនបាន ១០០​ម៉ែត្រ​ផង ពី​ផ្នូរ​របស់​ប្រធានាធិបតី​អាមេរិក​ជំនាន់​ទី ១៨ Ulysses S.Grant មាន​ផ្នូរ​របស់​កុមារ​ម្នាក់ ហើយ​ក្បែរ​នេះ​មាន​ផ្ទាំង​ក្តាមួយកត់ត្រាទុក​រឿង​ថា ៖ នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ ១៧៩៧ ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់ បាន​ជ្រុលជើង​ធ្លាក់​ពីលើ​ជញ្ជាំង​ភ្នំ​ហើយ​ស្លាប់ ។ ឪពុក​ម្តាយ​របស់​កុមារ​នោះ​ពិតជា​ខ្លោចផ្សា​ក្នុង​ចិត្ត និង​អស់សង្ឃឹម ក៏​បាន​រៀបចំ​បញ្ចុះសព​កូន​នៅ​ក្បែរ​កន្លែង​ដែល​វា​ស្លាប់ ។​

​ក្រោយមក​ព្រោះតែ​ជីវភាព​មាន​ការលំបាក ឪពុក​របស់​ក្មេងប្រុស​អភ័ព្វ​បង្ខំចិត្ត​ត្រូវ​លក់​ដី​នោះ ប៉ុន្តែ​មាន​កិច្ចសន្យា​អម​ភ្ជាប់​ជាមួយ​សំណូមពរ​ពិសេស​ដល់​ម្ចាស់​ក្រោយៗ​គឺ ៖ ចូរ​រក្សាទុក​ផ្នែក​ដី​ដែល​មាន​ផ្នូរ​របស់​កូន​ខ្លួន ។​

​ម្ចាស់​ថ្មី​បាន​យល់ព្រម​នឹង​លក្ខខណ្ឌ​នេះ ហើយ​បាន​សរសេរ​វា​ក្នុង​កិច្ចសន្យា​ទិញ​-​លក់​តែ​ម្តង ។ ១០០​ឆ្នាំ​បាន​កន្លងផុត​ផ្ទៃ​ដី​នេះ​បាន​ប្តូ​ម្ចាស់​ជា​ច្រើន ប៉ុន្តែ​ផ្នែក​ដី​ដែល​មាន​ផ្នូរ​របស់​កុមារ​នោះ នៅ​…​រក្សាទុក​ដដែល ។​

​ផ្នូរ​របស់​ក្មេង​អភ័ព្វ​

…​ឆ្នាំ ១៨៩៧ ផ្ទៃ​ដី​នេះ​ត្រូវបាន​ជ្រើសរើស​ធ្វើជា​កន្លែង​បញ្ចុះសព​របស់​ប្រធានាធិបតី Ulyssas S.Grant ។ ប៉ុន្តែ​ប្រកា​ដែល​ធ្វើឲ្យ​មនុស្ស​ទាំងឡាយ​រំភើបចិត្ត​នោះគឺ​ផ្នូ​ររបស់​កុមារ​នេះ នៅ​បន្ត​ត្រូវ​បាន​រក្សាទុក​នៅ​កន្លែង​ដដែល -​ហេតុនេះ​បាន​ក្លាយជា “​អ្នកជិតខាង​”​របស់​ប្រធានាធិបតី Grant ។​

១០០​ឆ្នាំ​ទៀត​បាន​កន្លងផុតទៅ ដល់​ខែ កក្កដា ឆ្នាំ ១៩៩៧ នា​ឱកាស​បុណ្យ​ខួប​អនុស្សាវរីយ៍ ១០០​ឆ្នាំ ថ្ងៃ​បញ្ចុះសព​លោក Grant អភិបាល​ក្រុង​ញូវយ៉ក បាន​មក​កាន់​ទី​នេះ​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​គុណ ហើយក៏​បាន​បញ្ជា​គេ​ឲ្យ​ជួសជុល​ផ្នូរ​អតីត​ប្រធានាធិបតី និង​ជួសជុល​ផ្នូរ​ឲ្យ​…​កុមារ​អភ័ព្វ​នោះ​ផង​ដែរ ។​

​អ្វី​ដែ​គួរ​និយាយ​គឺ ៖ កិច្ចសន្យា​របស់​មនុស្ស​អូសបន្លាយ​ដល់​ទៅ ២០០​ឆ្នាំ ពិតជា​អំណះអំណាង​មួយ​បញ្ជាក់​ឲ្យឃើញថា ៖ ជា​មនុស្ស​កុំថាឡើយ​នៅរស់​ទោះបី​ស្លាប់​រយ​ឆ្នាំ អ្វី​ដែល​បាន “​សម្រេច​” គឺ​ពុំ​អាច​ប្រែប្រួល​បាន ហើយ​នេះ​ជា​តម្លៃ​ធំ​បំផុត -​មេរៀន​មួយ​គប្បី​ចងចាំ។​

​ពុំមែន​អាង​អំណាច​ចង់​ធ្វើ​អ្វី​ក៏​បាន​នោះ​ទេ​! ស្លាប់​ទៅ​កុំឲ្យ​គេ​ដៀល​ណា៎​! ។​

​ចន្ទ្រា​

×