យានដឹកជញ្ជូន ដ៏ធំសម្បើមនេះមានទម្ងន់ ២.៧២១តោន បើក១គីឡូម៉ែត្រ ស៊ីប្រេងអស់… ៣៥០លីត្រ ហើយពេលបញ្ឆេះថាតម្រូវឲ្យមនុស្ស ៣០នាក់ឯណោះ ។
អាចច្រឡំថា វាជារថក្រោះ តែអ្នកច្រឡំហើយ គេផលិតវាដើម្បីដឹកជញ្ជូនកាំជ្រួច Saturn V និង Saturn IB ។
ឥឡូវគេប្រើវាសម្រាប់ដឹកជញ្ជូនយានអវកាសពីរោងតម្លើងទៅកាន់ទម្របាញ់បង្ហោះ ។
Crawler Transporter មានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹង ៣៥ម៉ែត្រ កម្ពស់ ៨ម៉ែត្រ ទម្ងន់ ២៧២១តោន ហើយមានសមត្ថភាពដឹកបរិក្ខាទម្ងន់ដឹកដល់ទៅ ៦.០០០តោន ។
Crawler Transporten មានម៉ាស៊ីន ១៦ ហើយម៉ាស៊ីននីមួយៗចលនាបានអាស្រ័យដោយម៉ាស៊ីនភ្លើង ៤ មានកម្លាំង ១.០០០ Kw និងម៉ាស៊ីន Diesel (ម៉ាស្ស៊ូត) មានថាមពល ២.៧៥០ សេស ។
មានកាប៊ីនបញ្ជា២ ស្ថិតនៅក្បាលមានចំនួន ២ដែរ ។ ល្បឿនការដឹកគឺ ៣.៥km/h ហើយពេលផ្ទុកបរិក្ខារនោះធ្លាក់ចុះនៅសល់ ១,៦ Km/h ។
គេប្រើសន្លឹកដែកថែបប្រវែង ២,២៨ម៉ែត្រ ៤៥៦សន្លឹក ទទឹង ០,៤៥ម៉ែត្រ ដើម្បីធ្វើជាច្រវ៉ាក់កង់វា ។ ច្រវ៉ាក់១កង់ទម្ងន់ ០,៩តោន ។
ធុងស្តុកប្រេងមានចំណុះ ១៩ m³ បើក ១km ស៊ីអស់ ៣៥០លីត្រ ។
ពេលដឹកជញ្ជូនយានអវកាសត្រូវបានគេផ្ទុកជាប់លើប្រព័ន្ធពិសេសមួយហៅថា Mobile Launcher Platform ។ ប្រព័ន្ធនេះ មាន២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹង ៤១ម៉ែត្រ ទម្ងន់សរុប ៣,៧៣០តោន ។
យានដ៏ធំសម្បើមនេះប្រើប្រាស់ប្រព័ន្ធនាំផ្លូវ Laser ហើយមានសមត្ថភាពរក្សាលំនឹងដ៏អស្ចារ្យ ។ យ៉ាងនេះក្តី វាទាមទារឲ្យមានវិស្វករ អ្នកឯកទេស… ៣០នាក់ ទើបអាចបញ្ឆេះបាន ។
យានពិសេសតម្រូវឲ្យមានផ្លូវពិសេសទំហំស្មើ ៨ដង នៃផ្លូវហាយវ៉េ ។
មកទល់ពេលនេះ Crawler Transporter ជាយានរក្សាឯកត្តទកម្មធំបំផុតពិភពលោក ។
ព្រោះតែវាដឹកកាំជ្រួចហេតុនេះរោងរក្សាវាក៏ខ្ពស់ហើយធំណាស់។
ប្រវត្តិនៃយាន្តដឹកជញ្ជូនធំជាងគេពិភពលោកនេះ ផ្សាភ្ជាប់នឹងឧស្សាហកម្មអវកាសអាមេរិក ៕ ចន្ទ្រា