Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​រៀបការ​បាន​៥​ថ្ងៃ ប្តី​ទាញ​កាំភ្លើង AK បាញ់​សម្លាប់​ប្រពន្ធ និង​បាញ់​បញ្ចប់​ជីវិត​ខ្លួនឯង​តាម​ក្រោយ​

ព្រះវិហារ ៖ ទើបតែ​រៀបការ​ជាមួយគ្នា​បាន​៥ ប្តី កើត​ភ្លើង​ប្រច័ណ្ឌ ទាញ​កាំភ្លើង AK ស្វ័យ​បត់ បាញ់​សម្លាប់​ប្រពន្ធ​នៅនឹងកន្លែង រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ កាលពី​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​វរ​សេនា​តូច​លេខ​៣៩៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត បានឲ្យដឹងថា ប្តី ឈ្មោះ វ​ង្យ តុល អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ទាហាន​ក្នុង​វរ​សេនា​តូច​៣៩៣ ចំណុះឲ្យ​កងពលតូច​អន្តរាគម​ន៍​លេខ​៩ និង​ប្រពន្ធ ឈ្មោះ អ៊ុយ សុខ​ដុម អាយុ​១៦​ឆ្នាំ មុខរបរ​កសិក ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ប្រពន្ធ​ត្រូវ​ប្តី​បាញ់​ចំ ចំនួន​២​គ្រាប់ ចំ​គល់​ថ្គាម​ខាងស្ដាំ ធ្លាយ​មក​ក្បាល​ខាងក្រោយ បណ្តាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។ ចំណែក​ឃាតករ ជា​ប្តី បាន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ មូលហេតុ​ដែល​បង្កឲ្យមាន អំពើហឹង្សា​ក្នុង​គ្រួសារ​ថ្មី​ថ្មោងនេះ​កើតឡើង ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ទើប​ធ្វើឲ្យ​មាន​ទំនាស់​នូវ​ពាក្យសំដី​គ្នា​បន្តិចបន្តួច រវាង​ប្តី​ប្រពន្ធ ដែល​ទើបនឹង​រៀបកា​បាន​រយៈពេល​តែ​៥​ថ្ងៃ ធ្វើឲ្យ​ប្តី​បាន​ស្ទុះ​យក​កាំភ្លើងម៉ាក់​AK​ស្វ័យ​បត់ បាញ់​ទៅលើ​ប្រពន្ធ និង​បាញ់​សម្លាប់​ខ្លួនឯង​តែម្តង​។​

​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ លើ​សាកសព​ទាំង​ពីរ​អ្នក​ប្តី​ប្រពន្ធ ដោយ​សន្និដ្ឋាន​ថា​ពិតជា​ស្លាប់​ពិតប្រាកដ​មែន ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×