Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេ​ក ភ​.​ព​៧ CPP ស្នើ​ក្រសួងមហាផ្ទៃ ចាត់ការ​ចំពោះខ្ទើយ​ចំប៉ី​ខ្មៅ ដែល​ជេរប្រមាថ​ដល់​ជាតិ​សាសន៍​ខ្មែរ​

​ភ្នំពេញ ​៖ គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ភ​.​ព​៧ CPP-PhnomPenh នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​នូវ​សារ​មួយ ឆ្លើយតប​ទៅនឹង​ខ្ទើយ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​និយាយ​ដៀល​ខ្មែរ​។ ផេក​ភ​.​ព​៧ CPP បានបញ្ជាក់​ថា “​បុគ្គល​ម្នាក់​នេះ ដែល​ជា​ម្ចាស់ Account Page Facebook ( ចំប៉ី​ខ្មៅ Chompey Khmoa) ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​ពាក្យសម្ដី ដែល​បាន​បង្ហោះ​ជា​វីដេអូ ជេរ​ប្រមាថ​ដល់​ជាតិ​សាសន៍​ខ្មែរ ជាពិសេស​នោះ ពាក្សសម្ដី ដែល​នាំមក​នូវ​ភាព​ចរ​លាច​ល ក្នុង​សង្គម​ជាតិ ពាក់ព័ន្ធ​និង​រឿង​ទឹកដី ជាមួយ​ប្រទេស​ជិតខាង​។ សូម​គោរព​ស្នើសុំ​ដល់​ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​មហាផ្ទៃ សូម​មាន​វិធានការ​ចំពោះ បញ្ហា​ខាងលើ​នេះ​ផង​។ ដោយ​ក្ដី​គោរព​ក្រសួងមហាផ្ទៃ Ministry of Interior Cambodia”​។​

​ផេក​ហ្វេស​ប៊ុក​ដដែល បាន​បន្តថា លើស​តិច​ហើយ​ប្អូនប្រុស​ប្រទេស​មាន​ច្បាប់​ត្រូវ​ដឹង​។ ជន​ពីរ បី នាក់​នោះ ជា​អ្នក​វាយ​ក្បាល​ប្អូន ម៉េច​ក៏​ប្អូន​មិន​ជេរ តែ​ពួកគេ​នឹង​ទៅ​? សូមឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​មាន​វិធានការ​យ៉ាងណា ចំពោះ​បុគ្គល​ម្នាក់នេះ ឲ្យ​ស័ក្តិសម​នឹង​ទង្វើរ​ដែល​ប្រហើរ​ជេរ​ដៀលត្មេះ ដល់​ប្រជាជន​ខ្មែរ និង​បាន​និយាយ​ធ្វើឲ្យ​មាន​ភាពអសន្តិសុ​ខ ក្នុងសង្គម ដែល​កំពុង​មាន​សុខសន្តិភាព ពាក់ព័ន្ធ​ទៅ​និង​រឿង​ទឹកដី​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បញ្ចេញ​មតិ​ថា “​បើ​សមត្ថកិច្ច​គ្មាន​ចំណាត់កា​រលើ​ក្មេង​ម្នាក់​នេះ​ទេ​
​នោះ​សបញ្ជាក់​ឲ្យឃើញ​ថា សមត្ថកិច្ច​ក៏​យល់​ឃើញ​ដូច​ក្មេង​ម្នាក់​នឹង​ដែរ ហើយ​ខ្ញុំ​នឹង​រង់ចាំ​មើល​នូវ​ចំណាត់​
​ការ​របស់​សមត្ថកិច្ច​លើ​ក្មេង​ម្នាក់​នេះ​ដែរ​”​។​

​ចំណែក​លោក​ផែង វណ្ណៈ បាន​ថ្លែង​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​ខ្ញុំ​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ឈ្មោះ ហេង យិន ហៅ ចំប៉ី​ខ្មៅ ទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ពី​បទ​ជេរប្រមាថ និង ញុះញង់​ឲ្យមាន​ការរើងអើង​ពូជសាសន៍ ។ បើ​បងប្អូន​ណា​ស្គាល់ អាសយដ្ឋាន​ពិតប្រាកដ​របស់​វា ប្រាប់​ខ្ញុំ​ផង​” ។​

​មាន​មហាជន​ជាច្រើន​សម្ដែង​ការខឹង​ស​ប្បារ​ជាខ្លាំង ដែល​ខ្ទើយ​ម្នាក់​នេះ​បាន​ដៀល​ខ្មែរ​មួយ​នគរ ធ្វើ​អ្នកលេង​ហ្វេ​ស​បុក​ជាច្រើន ខឹងសម្បារ​យ៉ាងខ្លាំង​ដោយសារ​ខ្ទើយ​ម្នាក់នេះ ជេរ​ខ្មែរ​កប់ៗ​មាត់​។ ប៉ុន្តែ​យ៉ាងណាមិញ​លោក Tan kimsour បាន​បង្ហោះ​សារ​បែបនេះ​ថា ៖​ច្រើនលើក​ច្រើនសារ​ពេក​ហើយ​ប្អូន​ដែល​ប្អូន​ប្រើ​សម្តី​ធ្ងន់ៗ​មើលងាយ​ប្រជាជាតិ​ខ្មែរ​ទាំង​ប្អូន​កំពុងតែ​រស់នៅ​ជ្រកកោន​លើ​ទឹកដី​ខ្មែរ​។ មិន​គាំទ្រ​ឲ្យមាន​រឿង​បែប​នេះ​កើតឡើង​ទេ តែ​មក​ពី​ពួកគាត់​ទ្រាំ​ជាមួយ​សម្តី​មាក់ងាយ​និង​ទង្វើ​របស់​ប្អូន​មិនបាន ខ្លួន​ប្អូន​ផ្ទាល់​ច្បាស់​ជា​ដឹង​ហើយ​ថា​មកពី​មូលហេតុ​អ្វី​នោះ​។ នេះ​គឺជា​រឿង​បុគ្គល​មិន​ពេញចិត្ត ហើយ​ប្រើ​ទង្វើ​មិន​គប្បី​ដាក់​ប្អូន ហេតុអ្វី​បានជា​ត្រូវ​ដៀល​ខ្មែរ​ទាំងមូល​បែបនេះ​? ប្អូន​មាន​គំនុំ​អ្វី​ជាមួយ​ប្រជាជាតិ​ខ្មែរ​? បើ​អាច​ទ្រាំ​ឈរ​អោបដៃ​មើល​ប្អូន​ម្នាក់នេះ​ដៀល​ខ្មែរ​កប់ៗ​បែប​នេះ​បាន អ្នក​មិន​មែន​ជា​ខ្មែរ​ទេ​។ សូម​កង​សមត្ថកិច្ច​មេត្តា ចាត់​វិធានការ​ចំពោះ​បុគ្គល ដែល​ប្រមាថមើលងាយ​ជាតិខ្មែរ ដូច​ប្អូន​ម្នាក់​នេះ​ផង តើ​មាន​បងៗ​មេធាវី​ស្ម័គ្រចិត្ត​ណា​អាច​ប្រឹក្សា​យោបល់​អំពី​បញ្ហា​នេះ​ទេ​?​។​

“​ក្ដៅចិត្ដ​ទាំងយប់ ខ្ញុំ​មើល​ហើយ​ពិតជា​ខឹង​ណាស់ អាន​រក​នេះ​វា​ជេរ​ដៀល​ពូជខ្មែរ ជាតិខ្មែរ និង​ប្រទស​ខ្មែរ​យើង​ដល់​ថ្នាក់​នេះ ហើយ ចាំ​មើល​ច្បាប់ អាច​អូស​ក្បាល អាន​រក នេះ ចូល​គុក​បានទេ​?​សូម​ក្រសួង ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ មេត្តា​ចាត់កា​មនុស្ស​ប្រភេទ​ដែល​មើលងាយ​ជាតិខ្មែរ មើលងាយ​ខ្មែរ មួយ​នគរ ជាតិ​ខ្មែរ​យើង មិនមែន​នរណា ក៏​អាច មើលងាយ ជេរ​ដៀល តាមចិត្ត​បែបនេះ​ទេ ខ្ញុំ​ឈឺចាប់​ណាស់ ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ ស្លាប់​រស់​នៅ​ដី​ខ្មែរ​ដែរ ខ្ញុំ​មិន​សុខចិត្ត​ទេ សូម​មន្ត្រី​ដែល​ពាក់ព័ន្ឋ​នឹង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នា​ក់​មេត្តាជួយ​ចាត់ការ​អា​ខ្ទើយ​នរក​នេះ​តាមច្បាប់​ផង​។​”

​បន្ទាប់ពី​មាន​ការ​ផុស​របស់​ចំប៉ី​ខ្មៅ​ដៀល​ពូជខ្មែរ​មក PeyPeyDy នៅ​មិន​សុខ​និង​ទ្រាំ​មិន​បាន​PeyPeyDy ដាក់​វិញ​ទាំងយប់​តែម្តង មិន​ចាំ​ស្អែក​ឲ្យ​ខ្ទើយ​ម្នាក់នេះ​បានចិត្ត​! ពិតជា​ខ្លាំង​ដៃ​ណាស់ ខ្ទើយ​ម្នាក់នេះ​ខឹង​បុគ្គល​បី​នាក់​សោះ មក​ដៀល​ពូជខ្មែរ​ទាំង​នគរ​។ ខ្ទើយ​ម្នាក់​ដែល​គ្រប់​គ្នា បាន​ស្គាល់​មក​ថា ឈ្មោះ​ហៅ​ក្រៅ​ថា​ចំប៉ី​ខ្មៅ ដែល​ល្បី​មួយរូប​ផុស​វីដេអូ​ប្លែកៗ និង​មាន​ការចាប់អារម្មណ៍​ផង​នោះ ។ ចំប៉ី​ខ្មៅ​រូបនេះ នៅមុននេះ​បន្តិច​បានធ្វើការ​បង្ហោះ​វីដេអូ ក្នុងផេក​របស់​លោក​ផង និង​អា​ខោ​ន​ផ្ទាល់​របស់​គាត់ មកឲ្យ​ធ្វើ​ការជេរដៀល បុគ្គល​បី​នាក់​ដែល​បាន​ខោក​ក្បាល​របស់​លោក​មួយ​ក្រ​ញ៉ មិន​អស់ចិត្ត​បុគ្គល​រូបនេះ បាន​ជេរ​ដៀល​ពូជខ្មែរ​មួយ​នគរ​ថែមទៀត​ផង ដែល​ធ្វើឲ្យ​បងប្អូន​ជាច្រើន មាន​ការពិត​ពេញចិត្ត​ចំពោះ​ទង្វើរ​របស់​បុគ្គល​ម្នាក់នេះ ។​

​ចំណែក​អាចារ្យ​ធំ ដែលជា​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​មួយ​រូប​នោះ ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ តប​ទៅ​ខ្ទើ​ចំប៉ី​ខ្មៅ​យ៉ាងខ្លាំងៗ​។​

​បន្ទាប់​ពី​ជេរ​យ៉ាង​ឆ្ងាញ់​កាលពី​យប់​មក​នោះ ឥឡូវ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៥​មករា ខ្ទើយ​ចំប៉ី​ខ្មៅ បាន​ឃ្លីប​វីដេអូ​ប្រមាណ​ជាង​៤​នាទី ដោយ​និយាយ​សុំទោស​ដល់​មហាជន និង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​៕ ដោយ ​៖ ​កូឡាប​

×