Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរក​គ្មាន​ថ្ងៃ​ងើប ​៖​ កូនប្រុស​បង្កើត​សងគុណ​ឳ​ពុក​ដោយ​ប្រើ​ហិង្សា​

​តាកែវ ៖ កូនប្រុស​អក​ត្ត​ញ្ញូ​ម្នាក់​ត្រូវបាន​ប្រជា​ការពារ​ភូមិ​និង​ពលរដ្ឋ​ជិតខាង​រួមគ្នា​ចាប់ខ្លួន​ប្រ​គាល់​ឲ្យ​ប៉ូលីស​ភ្លាមៗ​ក្រោយពី​បង្ក​ហិង្សា​វាយ​ទាត់​ធាក់​ឪពុក​បង្កើត​ខ្លួនឯង​យ៉ាង​ចាស់ដៃ​។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ មាស ថា​ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (​ជា​ជនរងគ្រោះ​)​រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលីស​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា ពិតជា​មាន​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​និង​គម្រាមថា​នឹង​សម្លាប់​ពិត​ប្រក​ដ​មែន​នៅវេលា​ថ្ងៃកើតហេតុ​ខាងលើ ដែល បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាស វិចិត្រ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​ជនរងគ្រោះ រស់នៅ​ផ្ទះ​ជាមួយគ្នា​។ ប៉ូលីស​បាន​បន្តថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ឪពុក​របស់ខ្លួន​ដោយ​ទាត់​ចំនួន​៧​ជើង​និង​វ៉ៃ​ចំនួន​៤​ដៃ ព្រមទាំង​យក​ដាវ​និង​កាំបិត​បម្រុង​កាប់សម្លាប់​ឪពុក​របស់ខ្លួន​ទៀតផង តែ​ពេលនោះ​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ជិតខាង​បាន​ចាប់​ឃាត់ខ្លួន​ប្រ​គាល់​ឲ្យ​សមត្ថកិច្ច​តែម្ដងទៅ ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណីនេះ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​ ៕ តាកែវ​

×