ស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ ត្រូវចាប់ខ្លួនជាមួយថ្នាំញៀនចំនួន ៥.៣០២គ្រាប់ ។ បច្ចុប្បន្នវជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅវេលាម៉ោង ១០:៤២ នាទី ថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបង្គោលហ្លាក់លេខ ៣៦ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បានបង្ក្រាបករណីជួញដូរ ឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងួន ឡែ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិឡាវ ទីលំនៅភូមិភាងឌី ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ២៧កញ្ចប់ ស្មើនឹង ៥.៣០២គ្រាប់ ទម្ងន់សុទ្ធ ៥៣៤,៤ក្រាម, ទូរស័ព្ទ១គ្រឿង ប្រាក់ឡាវ៥០.០០០គីប និងកាបូបខ្មៅចំនួន១ ៕ ដោយ ៖ កូឡាប