មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត រតនគិរី បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម២០១៩គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈឆ្នាំ២០១៩មានចំនួន២១.៤១៥នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន២០.៨៣៥ននាក់ ភ្ញៀវអន្តរជាតិមានចំនួន៥៨០នាក់ ។ សរុបគឺមានការកើនឡើង៨.១៩% ក្នុងនោះភ្ញៀវជាតិអន្តជាតិកើនឡើង៨,៣៤% និងភ្ញៀវអន្តរជាតិកើន៣,០២%។
លោក ង៉ែត ពិទូ បានមានប្រសាសន៍ថាបើប្រៀបធៀបដូចគ្នាក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានចំនួនតែ១៩.៧៩៥នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះបន្តថាការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយក្នុងទឹកដីខេត្តរតនគិរីជារៀងរាល់ឆ្នាំគឺផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រទេសជាតិមានការឯកភាពជាតិនិងនាំមកនូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស,ប្រជាពលរដ្ឋមានជីវភាពធូធារតាមរយៈគោលនយោបាយយុទ្ធសាស្ត្រចតុកោណដែលសម្តេចបានដាក់ចេញតាំងពីតំណាក់កាលទី១ដល់តំណាក់កាលទី៤។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានតភ្ជាប់ពីទីក្រុងដល់ទីជនបទមាត់ញ៉ក។ និងខេត្តរតនគិរីជាខេត្តអេកូទេសចរណ៍ព្រមទាំងមានតំបន់រមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ១៤ កន្លែងជាពិសេសរម្មណីយ៍ដ្ឋានធម្មជាតិបឹងយក្ខឡោម ទឹកធ្លាក់៧ជាន់(អូរសៀងលែ) និងបឹងលំកុដដែលគ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិមិនដែលមើលរំលង៕ ដោយ ៖ បញ្ញាស័ក្តិ