តាកែវ ៖ ក្រោយមានការផ្សព្វផ្សាយចេញពីបណ្តាញទំនាក់ទំនងសង្គម facebook ដែលម្ចាស់គណនីជាព្រះសង្ឃឈ្មោះ sem sophea បានបង្ហោះចេញនៅរូបភាពអ្នកជំងឺ និងបានសរសេជាខ្លឹមសារថា អាត្មាសូមខ្លាចហើយពេទ្យបង្អែកតាកែវ ហេតុតែយើងក្រ គេមិនមើលទេ ប័ណ្ណក្រីក្រមានន័យអី និងបានសរសេបញ្ជាក់ថា មិនមែនពេទ្យទាំងអស់ទេនោះ។
ឥឡូវនេះ លោកវេជ្ជៈបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការបដិសេធ្ឋចោលរាល់ការចោទប្រកាន់មកលើក្រុមគ្រូពេទ្យថា បានរើសអើង ទៅលើការព្យាបាលអ្នកជំងឺ មាន ឬក៏ក្រ ។ លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា មកទល់ពេលនេះក្រុមគ្រូពេទ្យ រួមជាមួយបុគ្គលិក តែងតែយកចិត្តទុក្ខលើការព្យាបាលអ្នកជំងឺ មិនថា អ្នកមាន ឬក៏អ្នកក្រនោះទេ គឺព្យាបាលទៅតាមបច្ចេកទេសវិជ្ជាជីវៈរបស់គ្រូពេទ្យ យ៉ាងសមធម៍ គឺស្មើភាពគ្នាទាំងអស់ មិនបានគិតថា អ្នកណាមាន ឬអ្នកក្រដូចព្រះសង្ឃមានពុធ្ធដិការឡើយ មួយវិញទៀត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវនេះដែរ គឺមិនមានបន្ទប់ ពិសេស (VIP) ណាសម្រាប់អ្នកមានទ្រព្យគេជួលសម្រាប់អោយអ្នកជម្ងឺសម្រាកព្យាបាលនោះទេ គឺអ្នកជម្ងឺទាំងនោះសម្រាកព្យាបាលនៅលើគ្រែពេទ្យដែលបានរៀបចំអោយដូចៗគ្នា ។
ក្នុងនោះដែរលោកវេជ្ជៈបណ្ឌិត ឈូវ ឈួន បានលើកឡើងអំពីអការៈអ្នកជម្ងឺដែលព្រះសង្ឃ sem sophea បានបង្ហោះនៅក្នុងបណ្តាញសង្គមនោះ ថា អ្នកជម្ងឺមានឈ្មោះ វង ដេវីត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី ០៤ កុម្ភៈ ២០១៩ ហើយត្រូវបានគ្រូពេទ្យពិនិត្យ និងវិភាគជាជំហានតំបូង ដោយដាក់ការសង្ស័យថា អ្នកជំងឺ អាចរលាកសួតខាងស្តាំ បន្ទាប់មកគ្រូពេទ្យបានពិនិត្យ អមគ្លីនិច ដោយពិនិត្យឈាម និងធ្វើការថតសួត និងឆ្លុះអេកូបន្តទៀត ដោយរកឃើញថា អ្នកជម្ងឺមាន បូសថ្លើម ក្រោយការរកឃើញលើរោគ្គសញ្ញានៃអការៈអ្នកជម្ងឺនេះរួច គ្រូពេទ្យជំនាញ បានធ្វើការព្យាបាលទៅតាមបច្ចេកទេស ដោយបានអោយជាថ្នាំគ្រប់សម្រាប់លេប(មិនបានចាត់ថ្នាំឬដាក់សេរ៉ូមអ្វីឡើយព្រោះអការៈអ្នកជំងឺមិនចាំបាច់ឡើយលើការប្រើប្រាស់ថ្នាំចាក់ ឬដាក់សេរ៉ូម) និងដេកសម្រាកពេទ្យរយៈពេល ១សប្តាហ៏ ។ លុះពេលសម្រាក និងលេបថ្នាំរបស់គ្រូពេទ្យអោយនៅមន្ទីរពេទ្យបានរយៈពេល ៣ថ្ងៃ មកដល់ថ្ងៃទី ០៦ ខែកុម្ភៈ វេលាម៉ោង ៧យប់ ឳពុកមាររបស់អ្នកជំងឺ បានមកសុំយកអ្នកជំងឺចេញពីមន្ទីរពេទ្យ តែមិនត្រូវបានគ្រូពេទ្យអនុញ្ញាតអោយចេញនោះទេ ព្រោះមិនទាន់គ្រប់ទៅតាមការកំណត់របស់គ្រូពេទ្យជំនាញដែលតម្រូវអោយអ្នកជម្ងឺសម្រាកនិងលេបថ្នាំនៅមន្ទីរពេទ្យ អោយបាន ១សប្តាហ៍សិន តែអ្នកជំងឺ និងបងប្អូនអ្នកជំងឺបានទទូចសុំ និងបានសរសេនៅលិខិតស្នាមលើ ឌូស្យេ ដោយទទួលខុសត្រូវដោយខ្លួនឯង ដើម្បីសុំអ្នកជម្ងឺចេញពីមន្ទីរពេទ្យទៅ ។
លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា តាមអការៈរបស់អ្នកជម្ងឺ គឺក្រោយពីទទួលបានការព្យាបាលរយៈពេល ៣ថ្ងៃមកនេះ ដោយលេបថ្នាំរបស់គ្រូពេទ្យអោយនោះ គឺមានអការៈបានធូរស្បើយច្រើនជាងមុនច្រើន ហើយលោកបានបញ្ជាក់ដែរថា អ្នកជម្ងឺគឺត្រូវលេបថ្នាំអោយគ្រប់ ២១ថ្ងៃ ទើបជម្ងឺរបស់គាត់ អាចនិងជាសះស្បើយឡើងវិញ ៕ ដោយ ៖ តាកែវ