ក្រុមអ្នកវិទ្យាសាស្ត្រកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាមួយដើម្បីកម្ចាត់កោសិកាមហារីកបានយ៉ាងច្រើនមានប្រសិទ្ធភាព ហើយស្ទើរគ្មានបង្កប្រតិកម្មបន្ទាប់បន្សំពីលោហៈ Iridi ។
ដុំថ្មអាចម៍ផ្កាយ ដែលបានសម្លាប់ផ្តាច់ពូជដាយណូស័រ បាននាំឲ្យមនុស្សលោកអាចកម្ចាត់កោសិកាមហារីក ។
Iridi ជាអង្គធាតុគីមី មានលេខអាតូម ៧៧ ហើយសញ្ញាសំគាល់គឺ Ir ។ Iridi រឹង ពណ៌ស ស្ថិតក្នុងក្រុម Platin មានសមត្ថភាពប្រឆាំងការសឹករិចរិលសូម្បីនៅសីតុណ្ហភាពប្រមាណ 2.000°C (ដឺក្រេសេ) ។
ក្នុងធម្មជាតិលើភពផែនដី វាជាប្រភេទលោហៈដ៏កម្រមានលើផ្ទៃសំបកផែនដី ។ ក្នុង១ឆ្នាំៗមនុស្សលោកប្រើប្រាស់លោហៈនេះប្រមាណ ៣តោនប៉ុណ្ណោះ ក្នុងវស័យឧស្សាហកម្ម ។
អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Warwick (អង់គ្លេស) និងសកលវិទ្យាល័យ Sun Yat-Sen នៅចិនបានរួមគ្នាអភិវឌ្ឍន៍វិធីសាស្ត្រថ្មីដើម្បីកម្ចាត់កោសិកាមហារីកតាមរយៈការប្រើលោហៈ Iridi ។
ពួកគេបានបង្កើតដុំពកមហារីកសួនក្នុងបន្ទប់ពិសោធន៍ ។ បន្ទាប់មកគេអភិវឌ្ឍន៍សូលុយស្យុងអ័រហ្គានិកមួយមានផ្ទុក Iridi ដែលមានសមត្ថភាពបំប្លែងអុកស៊ីហ្សែនឲ្យទៅជាសារធាតុពុលមួយឈ្មោះថា Oxy singlet ដើម្បីកម្ទេចកោសិកាមហារីក ។
Oxy Singlet (Oxy កម្ទេចចោល) គឺឈ្មោះហៅនៃម៉ូលេគុល O2 ក្នុងកម្រិតថាមពលខ្ពស់ -បណ្តា electron Spin សុទ្ធតែមានគូ និងមាននិន្នាការរហ័សរហួនជាងប្រៀបនឹងម៉ូលេគុលអ័រហ្គានិកធម្មតា ។
តាម Peter Sadler នៃសកលវិទ្យាល័យ Warwick នៅការធ្វើគីមីសាស្ត្ររោគមហារីកបច្ចុប្បន្នគឺ៥០% ប្រើផ្លានីនស ជាឱសថចង្អុលគោលដៅ ។ ប្រការនេះមានន័យថា មានឱកាសជាច្រើនសម្រាប់លោហៈមានតម្លៃដទៃទៀតជាអាទិ៍ Iridi ក្លាយជា “ឱសថបញ្ជាគោលដៅ” ថ្មីដើម្បីវាយប្រហារកោសិកាមហារីក។
យ៉ាងណាការស្រាវជ្រាវកំពុងដំណើរការ ហើយអាចក្លាយជាវិធីសាស្ត្រព្យាបាលជំងឺមហារីកនាអនាគតខ្លីខាងមុខនេះ ៕ ចន្ទ្រា