វីដេអូឃ្លីបមួយ ដែលបានបង្ហាញឲ្យឃើញរថយន្ត Pick Up ពណ៌ស១គ្រឿង បានបើកបរយ៉ាងលឿន ហើយមើលទៅប្រៀបដូចបួងចង្កូតតាមបុកម៉ូតូ១គ្រឿងបើកបញ្ច្រាស់ទិសគ្នាយ៉ាងសាហាវ ដែលហាក់ដូចជាមានគំនុំនឹងគ្នាតាំងពីកាលណាមក ។ ប៉ុន្តែ ករណីនេះ មនុស្សជាច្រើនក្នុងចំណោមអ្នកចោទប្រកាន់ថាឡានមានចេតនាបុក បានលើកឡើងថា «តាមពិតឡានគ្មានចេតនាបុកម៉ូតូនោះទេ គឺនៅពេលនោះ ម៉ូតូ១គ្រឿងបានបើកឆ្លងថ្នល់ ចេញពីផ្លូវមួយ ស្របនឹងឡានកំពុងបើកលឿន គេចពុំទាន់ក៏បុកទាំងកម្រោលទៅ» ។
ទោះយ៉ាងណា ម្ចាស់វីដេអូពុំបានបញ្ជាក់ថា ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅទីកន្លែងណានោះទេ ហើយក៏ពុំដឹងពីជោគវាសនាអាយុជីវិតអ្នកជិះម៉ូតូយ៉ាងណានោះដែរ ខណៈមនុស្សមួយចំនួនមានសង្ឃឹមថា ជនរងគ្រោះអាចនៅមានជីវិតតិចតួចណាស់ បើរស់ក៏វេទនាដែរ ៕ រក្សា
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់នេះ តើប្រិយមិត្តយល់ឃើញយ៉ាងណា រថយន្តមានចេតនា ឬ ក៏គ្រោះថ្នាក់ចៃដន្យ?