Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ពីបទគំរាមថា​នឹង​សម្លាប់

(​បន្ទាយមានជ័យ​) ៖​ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នៅ​​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ២១ និង ៤០​នាទី នៅ​ចំណុច​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី គំរាមថា​នឹង​សម្លាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​ឲ្យ​ដឹងថា ៖ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​រងគ្រោះ​ឈ្មោះ ជុំ សុគន្ធា ភេទ ស្រី អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ មានឈ្មោះ អ៊ីវ សំណាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ ។​

តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ខាងលើ ជា​ជន​ប្រើប្រាស់​គ្រឿងញៀន និង​ផឹក​សារ​ជាប្រចាំ ត្រូវបាន​ឪពុកម្តាយ យកទៅដាក់​នៅ​មណ្ឌល​កែប្រែ​ម្តង​រួចមកហើយ ក្រោយ​ចេញពី​មណ្ឌល​កែប្រែ ជននេះ​មិន​រៀងចាល​ទេ ថែមទាំង​ខឹង​ជាមួយ​ឪពុកម្តាយ និង​អ្នកជិតខាង ហើយ​បាន​ស្រែកជេរ​ដៀមដាម និង​គម្រាមថា​នឹង​សម្លាប់ បើ​អ្នកណា​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​រូបគេ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ខ្លាចរអារ​មិន​ហ៊ាន​នៅផ្ទះ ពេល​នៅផ្ទះ​មិន​ហ៊ាន​ដេក ព្រោះ​ខ្លាច​ជនសង្ស័យ​ចូលមក​ធ្វើ​សកម្មភាព ដូច​ការ​គម្រាម​របស់​គេ ។ តាម​ការបំភ្លឺ​របស់ ឪពុកម្តាយ​ជនសង្ស័យ បាន​បន្ថែមថា ៖ កូន​របស់គាត់​ជន​ក្មេង​ញៀន​ថ្នាំ បាន​វាយ​មកលើ​រូបគាត់​រហូតដល់​សន្ល​ប់ និង​វាយ​ម្តាយ​របស់គេ បណ្តាល​ឲ្យ​រងរបួស គាត់​សម្រេចចិត្ត​យកទៅដាក់​នៅ​មណ្ឌល​កែប្រែ​ម្តង​រួចមកហើយ អស់​រយៈពេល ០៣​ខែ ក្រោយ​ចេញពី​មណ្ឌល​កែប្រែ គេ​តែង​គម្រាម​ដាក់​រូបគាត់​ជា​ឪពុកម្តាយ និង​គម្រាម​អ្នកជិតខាង​ជា​រៀងរាល់ថ្ងៃ ពេល​កូន​របស់គាត់​(​ជនសង្ស័យ​)​នៅផ្ទះ ពួកគាត់​ជា​ឪពុកម្តាយ​មិន​ហ៊ាន​នៅផ្ទះ បើ​នៅលើផ្ទះ​មិន​ហ៊ាន​ចុះមក​ខាងក្រោម​ផ្ទះ​ឡើយ​។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បានបញ្ជាក់​ឲ្យ​ដឹងថា ៖ ដោយ​អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្តីពី​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​យើង​បាន​ចុះ​ធ្វើការ​ស្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ៖ រូបគេ​ពិតជា​បានធ្វើ​សកម្មភាព ដូច​ការចោទប្រកាន់​ខា​ង​លើ​មែន និង​បាន​គម្រាម​ជនរងគ្រោះ ដោយ​ធ្លាប់​មានទំនាស់​ពាក្យសម្តី​ជាមួយគ្នា ។ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​បន្ថែមទៀត​ថា ៖ ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ គម្រាមថា​នឹង​សម្លាប់ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

×