ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣១,៩០០,០០០ រៀល។
ក្រសួងជំនាញ បានបន្ថែមថា យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ០១ គ្រឿង គឺពី ២១៤ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៨ មក ២១៥ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣២តោន៕ ដោយ៖កូឡាប