ពស់វែកដ៏ធំមួយក្បាល ប្រវែង៥ម៉ែត្រ ត្រូវបានក្រុមសង្គ្រោះចាប់បាននៅក្នុងភោជនីយដ្ឋានមួយ ស្ថិតក្នុងខេត្ត Krabi ប្រទេសថៃ កាលពីថ្ងៃពុធកន្លងទៅនេះ។
បុគ្គលិក និងភ្ញៀវជាច្រើនបានឈរត្រៀបត្រានៅខាងក្រៅភោជនីយដ្ឋាន បន្ទាប់ពីពស់វែកដ៏ធំនោះត្រូវបានគេប្រទះឃើញនៅខាងក្នុងផ្ទះបាយ នៃភោជនីយដ្ឋាន។
ក្រុមសង្គ្រោះបានប្រើប្រាស់ឧបករណ៍ដើម្បីចាប់ពស់នោះ ដោយចំណាយពេលប្រហែល ២០នាទី។ ពស់នោះត្រូវបានគេជឿជាក់ថា មានអាយុ ១៥ឆ្នាំ និងមានទម្ងន់ ២០គីឡូក្រាម។
ក្រុមអ្នកចាប់ពស់ក៏បានព្រលែងវាចូលទៅក្នុងព្រៃវិញ ឆ្ងាយពីភោជនីយដ្ឋាន។
អ្នកភូមិមួយចំនួននៅតំបន់នោះជឿជាក់ថា ពស់វែកនោះមានព្រលឹងកាន់ ប៉ុន្តែក្រុមអ្នកចាប់ពស់នោះបញ្ជាក់ថា វាចេញពីព្រៃដើម្បីស្វែងរកចំណីប៉ុណ្ណោះ ៕ សុភ័ក្ត្រ
ប្រភព៖ nationmultimedia