ក្រុមអ្នកស្រាវជ្រាវជប៉ុន បានរកឃើញរ៉ែដីកម្រ (Earth Minerds) នៅក្នុងសមុទ្រជប៉ុន ដែលបរិមាណរបស់វាគ្រប់គ្រាន់សម្រាប់ពិភពលោកប្រើប្រាស់បានច្រើនសតវត្សរ៍ ។
រ៉ែដីកម្រត្រូវបានសន្និដ្ឋានស្ថិតក្នុងតំបន់សមុទ្រនៃកោះ Minamitori ចម្ងាយប្រមាណ ១៨៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងតូក្យូ ។
តំបន់រ៉ែនេះមានផ្ទុកលោហៈមានតម្លៃប្រមាណ ១៦លានតោន ហើយស្ថិតក្នុងជម្រៅ ៦០០០ម៉ែត្រ ប្រៀបនឹងផ្ទៃសមុទ្រ ។
តាមអ្នកស្រាវជ្រាវរបកគំហើញនេះ អាចប្រែប្រួលខឿនសេដ្ឋកិច្ចពិភពលោក ព្រោះតែរ៉ែដីកម្រត្រូវបានប្រើប្រាស់ សម្រាប់គ្រប់យ៉ាងនាសម័យកាលបច្ចុប្បន្នតាំងពីថ្មទូរស័ព្ទឆ្លាតវៃ រហូតដល់រថយន្តអគ្គិសនី ។
រ៉ែដីកម្រនេះស្ថិតក្នុងតំបន់អធិបតេយ្យភាពតែ១គត់របស់ជប៉ុន ៕ ចន្ទ្រា