ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរដែលម៉ូតូមួយគ្រឿងបើកបរដោយជនជាតិខ្មែអណិកជនអាមេរិច បានទៅបុកនឹងបង្គោលភ្លើង តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ បណ្ដាលអោយខ្ទាតបើចូលទៅក្រោមរថយន្តដឹកបេតុង កិនស្លាប់នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2019 ។
រថយន្តពាក់ស្លាកលេខ បាត់ដំបង 3A.01 79 រីឯម៉ូតូម៉ាកឃ្លីចពាក់ស្លាកលេខភ្នំពេញ1AJ .4320។
ជនរងគ្រោះបានបើកបរស្របទិសដៅ តាមបណ្តោយផ្លូវណតប្រ៊ីតនោះមកដល់ចំនុកកើតហេតុម៉ូតូក៍បានគេចពីរថយន្តទៅបុកនិងបង្គោលភ្លើងហើយខ្ទាចចូលក្រោមរថយន្តធំដឹកដែកបណ្ដាលអោយរថយន្តកិនស្លាប់។ ក្រោយមកសាច់ញ្ញាតិនិងបងប្អូនក្រុមគ្រួសារបានមកដល់កន្លែងកើតហេតុហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កំលាំងជំនាញខាងចរាចរណ៍វាស់វែងក៏បានធ្វើការវាស់វែងរថយន្តនិងម៉ូតូក៏ដូចជាបានធ្វើកំណត់ហេតុដើម្បីប្រគល់សាកសពទៅដល់សាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ បញ្ញាស័ក្តិ