ខេត្តស្វាយរៀង ៖ លោក អនុសេនីយ៍ឯក កែន រិទ្ធី អធិការស្តីទីនគរបាលក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៩នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា ៖ ការចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាពិសេសការត្រួតពិនិត្យវាស់ជាតិអាល់កុលនាពេលនេះគឺដើម្បីចូលរួមចំណែកកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់ហើយបានបណ្តាលឱ្យមានអ្នកស្លាប់និងអ្នករងរបួសជាច្រើនអ្នកកើតមានជារៀងរាល់ថ្ងៃ ក៏ដូចជាទៅតាមការណែនាំពីសំណាក់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានសណ្តាប់ធ្នាប់និងចរាចរណ៍និងក្រោមការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តដែលបានចេញសេចក្តីណែនាំដាក់បទបញ្ជាឱ្យគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុង.ស្រុក ត្រូវបន្តចុះធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានញឹកញាប់គឺធ្វើឱ្យដូចជាភ្លៀងរលឹម។
លោកអធិការស្តីទីបានឱ្យដឹងទៀតថា ៖ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់ហើយបានបណ្តាលឱ្យមានអ្នកស្លាប់និងអ្នករងរបួសជាច្រើនអ្នកកើតមានជារៀងរាល់ថ្ងៃនោះកំលាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាប់ផ្តើមបន្តការរឹតបន្តឹងធ្វើការត្រួតពិនិត្យវាស់ជាតិអាល់កុលចំពោះអ្នកបើកបរជារៀងរាល់ក្បាលព្រលប់នៅតាមដងផ្លូវសំខាន់ៗដែលងាយរងគ្រោះក្នុងក្រុងស្វាយរៀងដោយចាប់ផ្តើមពីដើមខែកុម្ភៈឆ្នាំ២០១៩នេះតទៅ តាមការណែនាំពីសំណាក់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានសណ្តាប់ធ្នាប់និងចរាចរណ៍និងក្រោមការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តដែលបានចេញសេចក្តីណែនាំដាក់បទបញ្ជាឱ្យគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវបន្តចុះធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានញឹកញាប់គឺធ្វើឱ្យដូចជាភ្លៀងរលឹមដើម្បីចូលរួមចំណែកកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់ហើយបានបណ្តាលឱ្យមានអ្នកស្លាប់និងអ្នករងរបួសជាច្រើនអ្នកកើតមានជារៀងរាល់ថ្ងៃ ។
លោក អនុសេនីយ៍ឯកបានមានប្រសាសន៍បន្ថែមទៀតថា ៖ លោកអធិការស្តីទីបានបន្តទៀតថា ៖ ចំពោះការចុះរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺសមត្ថកិច្ចនៅតាមគោលដៅនីមួយៗបានចុះជាប់ជាប្រចាំទាំងការណែនាំដល់អ្នកបើកបរនិងការពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានកំណត់ដោយពុំការលើកលែងនោះឡើយសំដៅធ្វើយ៉ាងណាឱ្យអ្នកបើកបរទាំងអស់ចេះគោរពច្បាប់និងកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃដោយសារមូលហេតុនៃការបើកបរមិនមានការយល់អធ្យាស្រ័យគ្នា ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
គួរកត់សំគាល់ថា ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តស្វាយរៀងនៅតែកើតមានស្ទើរជារៀងរាល់ថ្ងៃដោយសារកំណើននៃអ្នកប្រើប្រាស់យានយន្តច្រើនជាពិសេសគឺនៅលើដងផ្លូវជាតិលេខ១ ទាំងប្រភេទរថយន្តដឹកទំនិញ ,ប្រភេទដឹកអ្នកដំណើរ, ប្រភេទដឹកដី និងប្រភេទរថយន្តដឹកកម្មករនៅតាមរោចក្រជាដើមដែលពីមួយថ្ងៃទៅមួយថ្ងៃតែងតែធ្វើចរាចរណ៍ទៅមកងាយនឹងបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនិងអ្នកដទៃ ជាពិសេសគឺអ្នកដែលប្រើប្រាស់ផ្លូវសារធារណៈតែម្តង ៕ ដោយ ៖ វ៉ៃកូ