Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​អគ្គីភ័យ​បាន​ឆាបឆេះ​តូប​លក់​ឥ​វ៉ាន់​របស់​អាជីវករ​ផ្សា​រសាម​គ្គី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អស់​មួយចំនួន

​​ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​បានចេញ​ជួយ​អន្ដរាគមន៍​ករណី​គ្រោះ​អគ្គីភ័យ​ឆេះ​តូប​នៅក្នុង​ផ្សា​សាម​គ្គឺ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ហេតុការណ៍ គ្រោះ​អ​គ្គឺ​ភ័យ​នេះ​បំផ្លាញ​តូប​អស់​ចំនួន មួយ ទំហំ ៨​គុណ​៨ ម៉ែត្រ ម្ចាស់​តូប​ឈ្មោះ ឡាយ ស្រី​យ៉ុង ភេទ​ស្រី អាយុ ៥៤​ឆ្នាំ លក់​អីវ៉ាន់​ចាប់ហួយ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង​២០​នាទី​។

​សម្ភារៈ​ខូចខាត​តាម​ការ​អោយដឹងពី​ជំនាញ ៖ តូប​ទំហំ ៨ x ៨ ម៉ែត្រ ឆេះ​ស្ទេ​ី​ទាំងស្រុង ( ដំបូល​ប្រក់​ស័​ង្គ​សី -​ជញ្ជាំង​បាំង​ស័ង្កសី​) ឥ​វ៉ាន់​ចំរុះ​នៅក្នុង​តូប ឆេះ​ទាំងអស់​។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កំលាំង​អន្ដរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​ក្រោម​កិច្ចសហការ​របស់​កំលាំង​អធិការដ្ឋាន​ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល ប្រើប្រាស់​ធ​ម្យោ​បាយ​រថយន្ដ​អគ្គីភ័យ​ចំនួន ០៥ គ្រឿង (​រថយន្ត​ខេត្តកំពង់ស្ពឺ ០៣​គ្រឿង និង​ស្រុក អង្គ​ស្នូល ០២ គ្រឿង) រហូតដល់​ម៉ោង ០១និង៣០ នាទី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ អគ្គីភ័យ​ត្រូវបាន​គ្រប់គ្រង​និង​ពន្លត់​បាន​ទាំងស្រុង សូមបញ្ជាក់ថា ករណីនេះ​ដោយមាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ការបញ្ជា​ដឹកនាំ​ចង្អុល​ការច្បាស់​លាស់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ទ់ើប​កងកម្លាំង​នគរបាល​គ្រប់ផ្នែក​អនុវត្ដ​បាន​ជោគជ័យ​ការពារ​បាន​មិនអោយ​អគ្គីភ័យ​ឆេះ​រាល​ទៅ​តូប​ផ្សេង​មួយចំនួនទៀត​ក្នុង​ផ្សា​ឡើយ​។

មូលហេតុ បណ្ដាលមកពី​កា​រត​ខ្សែ​ភ្លើង​គ្មាន​បច្ចេកទេស​ធ្វើ​ផ្ទុះ​ព្រឺ ដែល​ដោត​អំពូល​ក្នុង​តូប​ទើ​ប​ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​តែម្ដង​(​ខ្សែភ្លើង​តំណ​ច្រើន​កន្លែង​)​។​

​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​ក្រុមអាជីវករ​ត្រូវ​រៀបចំ​ការពារ​សុវត្ថិភាព​ខ្ពស់​លើ​បច្ចេកទេស​កា​រត​បណ្ដាញ​អគ្គីសនី ក្នុងផ្ទះ​+​តូប​កន្លែង លក់ដូរ​ត្រូវ​រក​អ្នកជំនាញ​ឲ្យ​ជួយ​ក្នុងករណីនេះ​កុំ​ប្រើ​ប្រាស់​ខ្សែ​ភ្លើ​ង​ចាស់ តំណ​ច្រើ​ន​ព្រោះ​អាច​ប៉ះ​ផ្ទុះ​ឆ្លង​ចរន្ដ​ទៅជា​អគ្គីភ័យ​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​បងប្អូន​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×