បទចម្រៀងរ៉េបថ្មីមួយបទរបស់លោក ថេណា ដែលមានចំណងជើងថា «អេម» ចេញមិនទាន់បានមួយយប់ស្រួលបួលផង ស្រាប់តែធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃតែម្តង ព្រោះតែអត្ថន័យនៅក្នុងបទចម្រៀងមួយនេះ បានទៅដោយឃ្លោងឃ្លារៀបរាប់ពីគូស្នេហ៍១គូ ចូលទៅក្នុងសាលារៀនយប់ស្ងាត់ ហើយនាំគ្នាធ្វើរឿងផ្តេសផ្តាសដ៏ញាក់សាច់… ។
ដោយឡែក ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញប្រតិកម្មរិះគន់ផងដែរថា៖ «ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។
មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!!
ថនស.11.2.2019» ៕ រក្សា