Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើតមក​ជា​កូនភ្លោះ នៅ​វះកាត់​បន្ថែម​កុំ​ឲ្យ​ខុស​គ្នា​បន្តិច​ប៉ុណ្ណឹង​ហើយ​នៅ​យក​ប្រុស​តែមួយ ហើយ​ចង់​បាន​កូន​ក្នុង​…​ថ្ងៃ​តែ​១​ដូច​គ្នា​ទៀត​!

​Anna និង Lucy Decinque រស់នៅ Perth អូស្ត្រាលី ត្រូវបាន​គេ​ចាត់ទុក​ជា​កូន​កម្លោះ​ដែល​ដូចគ្នា​បំផុត​លើ​លោក ។ ដើម្បី​គ្មាន​ចំណុច​ខុសគ្នា សូម្បី​បន្តិច​បងប្អូន​ស្រី ២​នាក់​នេះ​នៅ​បាន​ចំណាយ​អស់ ២៥០.០០០USD ដើម្បី​វះកាត់​ឲ្យ​ដូចគ្នាបេះ​យកទៅ​…​បិត​។​

Anna និង Lucy Decinque ។​

​ពេល​មាន​វ័យ ២០​ឆ្នាំ ពួកគេ​ទាំង​២ បាន​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​កែ​បបូរមាត់​បណ្តុះ​បន្ថែម​ចិញ្ចើម កែ​សុដន់​ឲ្យ​ធំ ត​សក់​…​។ អ្វីៗ​ក៏​ពួកគេ​ធ្វើ​ជាមួយគ្នា ប្រើប្រាស់​រថយន្ត​តែ​មួយ ហើយ​គណនី face book ក៏​មាន​មួយ​ដែរ ។​

Anna និង Lucy Decinque ពេល​នៅ​វ័យ​កុមារ ។​

​ប៉ុន្តែ​មនោសញ្ចេតនា ដែល​ពួកគេ​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​កាន់តែ “​ខ្លាំងក្លា​” គ្រា​ពួកគេ​ស្រឡាញ់​មនុស្ស​ប្រុស​តែ​ម្នាក់ ហើយ​ដេក​លើ​គ្រែ​…៣​នាក់​តែ​ម្តង ។​

Lucy នៅ​បាន​ចែករំលែក​ថា ៖ “​ពួក​ខ្ញុំ​ដេក​លើ​គ្រែ​ធំ​មួយ ។ សូម្បី​តែ​ពេល Ben (​ឈ្មោះ​សង្សារ​) រួមភេទ​ជាមួយ​អ្នកណា​ម្នាក់​ទៀត​នៅក្បែរ​នោះ​ដែរ ។ គ្មាន​រឿង​ប្រចែ​ប្រច័ណ្ឌ អ្វីៗ​រវាង​យើង​ទាំង​៣​ទេ​” ។​

៣​នាក់​លើ​គ្រែ​តែមួយ ។​

Anna ប្រាប់​បន្ថែមថា ៖ “Ben ទទួលយក​ពួកយើង គាត់​ពុំ​រវល់​រឿង​ពួកយើង​ស្លៀកពាក់​អ្វី ឬ​ចង់​នៅក្បែរ​គ្នា ។ គាត់​មិន​បែងចែក​ទេ ។ យើងខ្ញុំ​ព្រមព្រៀង​ដោយ​ចិត្ត​តែមួយ ។ Ben ទទួលបាន​ស្នេហា​ទ្វេ​ដង​ពេល​ស្រឡាញ់​ពួកយើង​ទាំង​២ ។​

​ឥឡូវ​ចង់​រៀបការ​តែ​ច្បាប់​ពុំ​អនុញ្ញាត ។ លើស​ឈើ​ពុំ​អាច​នោះ​គេ​នឹង​ជួល​អ្នក​ពរ​ពោះ សុំ​កូនចិញ្ចឹម​ឬ​ក្លូន​…​។​

​នេះ​បាន​ហៅថា ភ្លោះ​កាយ​ហើយ​ចង់​ភ្លោះ​ទាំង​ចិត្ត​ទៀត​! ៕ ចន្ទ្រា​

×