ឆ្នាំជូត ៖ ការងារចាប់ផ្តើមរលូនល្អ និងមានឱកាសដើម្បីផ្លាស់ប្តូរមុខមាត់មានទីតាំងឈរជើងយ៉ាងរឹងមាំក្នុងការងារ ។ ទោះបីផ្លូវសំណាងមិនមានឱកាសច្រើនដើម្បីទទួលបានលាភភ្លាមៗ តែការងារល្អគ្រប់គ្រាន់អាចឲ្យអ្នកមានជំនឿយ៉ាងជ្រាលជ្រៅសម្រាប់ការរកចំណូលបានច្រើននាពេលខាងមុខ ។ បញ្ហាមនោសញ្ចេតនា បែរជាមិនបានល្អ ងាយមានការវិវាទកើតឡើង ។ បន្ថែមលើនោះវិធីប្រព្រឹត្តរបស់អ្នកថ្ងៃនេះហាក់រឹងកំព្រឹងនិងខ្វះការគោរពហេតុនេះងាយធ្វើឲ្យទាស់ចិត្តមនុស្សចាស់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា រោង , វក ៕
ឆ្នាំឆ្លូវ ៖ អ្នកមានសញ្ញាមិនល្អអំពីហិរញ្ញវត្ថុ ។ ដូច្នេះធ្វើអ្វីក៏ត្រូវប្រយ័ត្នប្រយែងជាងក្នុងវិធីប្រើប្រាស់លុយ ឬដាក់ជំនឿទៅលើនរណាម្នាក់ ។ អ្នកអាចនឹងមានរឿងជាច្រើនត្រូវយកចិត្តទុកដាក់ប្រសិនអ្នកមានការសម្រេចចិត្តពាក់ព័ន្ធដល់លុយកាក់ ឬផ្លាស់ប្តូរការងាររបស់ខ្លួន ។ ថ្ងៃនេះរឿងមនោសញ្ចេតនាល្អប្រសើរ ព្រោះមានឱកាសដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះមនុស្សដែលខ្លួនចាប់អារម្មណ៍ តែប្រហែលអ្នកកំពុងមានភាពអល់អែកចំពោះជម្រើសរបស់ខ្លួន ជាហេតុងាយធ្វើឲ្យខកខានទៅវិញ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 19h-121h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , រកា ៕
ឆ្នាំខាល ៖ អ្នកកំពុងត្រូវការមនុស្សម្នាក់ដើម្បីជួយក្នុងការងារ តែហាក់ដូចពុំទាន់បានដូចបំណង ។ ប្រសិនអ្នកបន្ថយសំណូមពររបស់ខ្លួនចុះបន្តិចនោះងាយសម្រេចបានដូចការទន្ទឹងរង់ចាំ ។ ថ្ងៃនេះហិរញ្ញវត្ថុរបស់អ្នកល្អគួរសម និងមានជួបសំណាងល្អប្រសិនជ្រើសយកការធ្វើដំណើរទៅឆ្ងាយ ។ វិធីស្នេហាមានស្ថិរភាពចុះសម្រុងល្អ អាចរួមគ្នាចែករំលែក និងរៀបផែនការយូរអង្វែង សម្រាប់ពេលខាងមុខ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមី , ចរ ៕
ឆ្នាំថោះ ៖ អ្នកអាចជួបឧបសគ្គក្នុងការងារ ដែលធ្វើឲ្យការចាប់ផ្តើមមួយមិនអំណោយផលល្អ និងចំណាយពេលវេលាច្រើន ដើម្បីដោះស្រាយក្នុងពេលមិនទទួលបានការវាយតម្លៃល្អអំពីការរួមចំណែករបស់អ្នក ។ សំណាងល្អគឺអ្នកមានអ្នកជួយយកអាសា ហេតុនេះមួយផ្នែកណានោះអាចជួយសម្រេចបានលឿន ។ រឿងមនោសញ្ចេតនា ងាយកើតទំនាស់ឈ្លោះប្រកែកគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ចរ , កុរ ៕
ឆ្នាំរោង ៖ កម្មវិធីការងាររបស់អ្នកមានការផ្លាស់ប្តូរស្មានមិនដល់ ។ អ្នកហាក់មានអារម្មណ៍នឿយណាយធុញទ្រាន់ចំពោះអ្វីដែលកំពុងប្រព្រឹត្តទៅហើយបន្ថែមរឿងលុយកាក់មានសញ្ញាស្ថិរភាព កាន់តែធ្វើឲ្យអ្នកតប់ប្រមល់ ។ ចំពោះរឿងមនោសញ្ចេតនា គួរចាប់ផ្តើមមានការផ្លាស់ប្តូរគំនិត ប្រសិនអ្នកមិនចង់ឲ្យខ្លួនជានិច្ចកាលត្រូវរងសម្ពាធ ។ នឹងមានរឿងល្អៗជាច្រើនកំពុងរងចាំអ្នកក្នុងថ្ងៃនេះប្រសិនអ្នកចេះបើកទ្វារបេះដូងរបស់ខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៦ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រោង , រកា ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកជួបរឿងពេញចិត្តជាច្រើន ។ ក្នុងទំនាក់ទំនងមនោសញ្ចេតនា មិត្តរួមការងារមានការយកចិត្តទុកដាក់យ៉ាងច្រើន និងបង្កើតបរិយាកាសសប្បាយរីករាយ ។ រឿងលុយកាក់ក៏ចម្រុងចម្រើនធូរធារជាងមុន ។ ថ្ងៃនេះក៏ជាពេលវេលាល្អដើម្បីអ្នករៀបផែនការឬគំនិតថ្មីសម្រាប់ការងាររបស់ខ្លួន ។ ប៉ុន្តែត្រូវប្រយ័ត្នសុខភាពបន្តិច ពិសេសការទទួលទានអាហារបញ្ចៀសមានបញ្ហាខាងផ្លូវរំលាយអាហារ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៩ពិន្ទុ ។ ម៉ោងល្អ 7h-19h ។ ពណ៌ទឹកក្រូច , ក្រហម។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ ៕
ឆ្នាំមមី ៖ នេះជាថ្ងៃដ៏ល្អប្រសើរសម្រាប់អ្នក ។ អ្នកមានភាពម្ចាស់ការជឿជាក់លើខ្លួនឯង ហេតុនេះទោះចាប់ផ្តើមកិច្ចការអ្វីក៏ឆាប់សម្រេចបានជាមួយនឹងលទ្ធផលល្អបំផុត ។ រឿងមនោសញ្ចេតនាហាក់សោះកក្រោះបន្តិច ដោយខ្វហះការយកចិត្តទុកដាក់ចំពោះគ្នា ចូរលៃពេលវេលានៅក្បែរគ្នាឲ្យបានច្រើន ប្រសិនមិនចង់ឲ្យចំណងស្នេហ៍រង្គោះរង្គើ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ខាល ,ចរ ៕
ឆ្នាំមមែ ៖ អ្នកកំពុងជួបឱកាសល្អច្រើនទាំងក្នុងការងារ និងលុយកាក់ ។ ប៉ុន្តែក៏នឹងត្រូវចំណាយប្រភពទុន១ផ្នែកធំ កុំស្ទាក់ស្ទើអ្នកនឹងទទួលផលមកវិញច្រើនលើសលប់ ។ រឿងមនោសញ្ចេតនាល្អប្រសើរ អ្នកនៅលីវអាចបង្កើតទំនាក់ទំនងថ្មីៗ គួរជាទីសង្ឃឹមជាងមុន ។ ប៉ុន្តែថ្ងៃនេះអ្នកត្រូវប្រយ័ត្នក្នុងការធ្វើដំណើរ មានប្រផ្នូលងាយកើតការប៉ះទង្គិចគ្រោះថ្នាក់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ 1០h-21h ។ ពណ៌ត្នោ , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ ៕
ឆ្នាំវក ៖ អ្នកកំពុងជួបការលំបាកក្នុងការងារ ហើយងាយធ្វើឲ្យអ្នកទាល់ច្រក ។ វិធីល្អបំផុតគឺគួរសម្រួលអារម្មណ៍ព្យាយាមរៀនសូត្រស្វែងយល់ពីអ្នកនៅជុំវិញខ្លួន ដែលនឹងជួយឲ្យអ្នកមានវិធីដោះស្រាយសមស្រប ។ រឿងមនោសញ្ចេតនា ក៏មិនបានល្អព្រោះការយកចិត្តទុកដាក់ជ្រុលពេលទៅលើគូស្នេហ៍ ធ្វើឲ្យគេបែរជាមានអារម្មណ៍ថាអ្នកបង្កសម្ពាធទៅលើគេទៅវិញ ។ បញ្ហាលុយកាក់កំពុងមានសញ្ញាទ្រុឌទ្រោម ហើយពេលវេលាខាងមុខក៏ពុំទាន់មានប្រផ្នូលល្អនៅឡើយ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៥ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា រោង , ជូត ៕
ឆ្នាំរកា ៖ ដំណើរជីវិតរបស់អ្នកល្អ និងងាយជួបសំណាងច្រើន ។ បញ្ហាដែលជួបប្រទះពេលមុនៗនោះថ្ងៃនេះអាចរកឃើញដំណោះស្រាយទាំងអស់ ។ ម្យ៉ាងវិញទៀត នៅមានអ្នកជួយយកអាសាជ្រោមជ្រែងគ្រប់កន្លែង ។ លុយកាក់អាចពុំទាន់មានច្រើន តែប្រាកដក្នុងរយៈពេលខាងមុខ នឹងមានចំណូលសន្ធឹកសន្ធាប់ ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាធ្លាក់ចុះ កើតមានទំនាស់នឹងគ្នាដោយសាររឿងតូចតាច ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ ៕
ឆ្នាំចរ ៖ អ្នកត្រូវមានវិធីគ្រប់គ្រងលុយកាក់ឲ្យត្រឹមត្រូវទើបមិនជួបប្រទះភាពអ្នកស្មុគស្មាញទៅថ្ងៃមុខ ។ ការចំណាយគ្មានផែនការច្បាស់លាស់អាចធ្វើឲ្យអ្នកប្រឈមបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ។ ការងារទោះបីពុំទាន់ច្រើន តែការឈឺក្បាលអំពីរឿងលុយកាក់ធ្វើឲ្យអ្នកនឿយហត់ធុញទ្រាន់ក្នុងជីវិត ។ បញ្ហាមនោសញ្ចេតនាមានភាពល្អប្រសើរច្រើនជាងមុនដោយចេះអត់អត់ឱនអធ្យាស្រ័យចំពោះគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ស,ត្នោត ។ ឆ្នាំអ្នកយកអាសា មមី , ខាល ៕
ឆ្នាំកុរ ៖ ឱកាសល្អៗជាច្រើនក្នុងការងារកំពុងរត់មករកអ្នកអាចជួយឲ្យចំណូលកើនឡើងស្មានមិនដល់ តែអ្នកមិនត្រូវលោភលន់ជ្រុល ដែលជួនកាលអាចធ្វើការសម្រេចចិត្តខុស ។ ថ្ងៃនេះអ្នកក៏ទទួលបានដំណឹងរីករាយច្រើនក្នុងរឿងមនោសញ្ចេតនា ។ អ្នកគួរប្រើប្រាស់ឱកាសនេះដើម្បីបង្ហាញមនោសញ្ចេតនារបស់ខ្លួនដោយការយកចិត្តទុកដាក់ឱកាសនេះ ដើម្បីបង្ហាញមនោសញ្ចេតនារបស់ខ្លួន ដោយការយកចិត្តទុកដាក់បំផុតចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ជូត , មមី ៕