ជ្រូកព្រៃស្វែងរកអាហារតាមទីលានចាក់សំរាម ឬដើរ “កម្សាន្ត” តាមថ្នល់កៅស៊ូ…ជាទិដ្ឋភាពក្លាយជាធម្មតាហើយនៅក្រុងហុងកុង ខណៈពេលដែលជីវភាពស៊ីវីល័យរបស់មនុស្សស្ថិតនៅចម្ងាយពីព្រៃប៉ុន្មានជំហានប៉ុណ្ណោះ… ។
កាលពីខែឧសភាឆ្នាំទៅម៉ិញ Liz Wash និងស្វាមីព្រមទាំងកូន២នាក់ បានទៅរស់នៅអគារកម្ពស់ ៣០ជាន់ ជិតតំបន់រដ្ឋបាល និងអាជីវកម្មនៃក្រុងហុងកុង ។ ប៉ុន្មានសប្តាហ៍មុនពួកគេបានជួប “អ្នកជិតខាងៗ ចម្លែក! ជ្រូកព្រៃ ៣ក្បាល ។ ព្រោះពេលនេះវាតែងដើរតាមផ្លូវជាមួយ Wash ដែរ ។ ពេលខ្លះពួកវាក៏មក “សម្រាក” នៅសួនច្បារម្តុំនោះ ។ ពេលដើរមានក្មេងនៅជាមួយ Wash ត្រូវចោលភ្នែកមើលឆ្ងាយ និងជុំវិញខ្លួន ព្រោះពេលខ្លះ “អ្នកជិតខាង”នេះ អាច…វាយប្រហារ ។
ប៉ូលិសហុងកុងព័ទ្ធចាប់ជ្រូកព្រៃមួយក្បាលរំខាន…សណ្តាប់ធ្លាប់ ។
…៥ឆ្នាំកន្លងមកពលរដ្ឋរងការរំខានកើនឡើងទ្វេដង ពិសេសគួរឲ្យខ្លាចនោះគឺជ្រូកព្រៃធំៗមានទម្ងន់ដល់ទៅ ២០០គីឡូក្រាម ប្រវែង ២ម៉ែត្រ ដែលមិនចេះខ្លាចអ្វី ហើយហ៊ានរំខានគ្រប់កន្លែង មិនថាព្រលានយន្តហោះ តំបន់ហិរញ្ញវត្ថុ ឬអគារលក់ដូរធំៗ ។
ជ្រូកព្រៃក្នុងទីក្រុងសម័យ…ទំនើប ។
ជានិច្ចកាលរាល់ពេលជួបប្រទះវា វាពុំដែលរត់គេចទេ គឺមនុស្សទេដែលត្រូវរត់ផាស់ក្រញាំនោះ ។
ពីឆ្នាំ ២០១៤មក វាបង្ករបួសស្នាមដល់មនុស្ស ១០ករណី ។ តាមអ្នកជំនាញការរបស់ពួកវាពុំកាចសាហាវទេ លើកលែងវាទទួលអារម្មណ៍រងការគំរាមកំហែង ។
អ្នកជំនាញការប្រាប់ថា មូលហេតុសំខាន់មួយទៀតដែលជ្រូកព្រៃចូលចិត្តមកទីក្រុង ព្រោះបញ្ហាអាហារ-សម្បូរតាមវាលសំរាម ។
បញ្ហាសំខាន់នោះ រដ្ឋការក្រុងហុងកុងលើកឡើងថា ៖ រឿងដែលត្រូវធ្វើគឺការផលិតធុងសំរាមអាចប្រឆាំងនឹង…ជ្រូកព្រៃបាន ៕ ចន្ទ្រា