រដ្ឋមន្ត្រីការបរទេសអាមេរិច លោក Mike Pompeo បានធ្វើការព្រមានទៅដល់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបថា ការប្រើប្រាស់បច្ចេវិទ្យារបស់ក្រុមហ៊ុន Huawei អាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងសហរដ្ឋអាមេរិច។
ថ្លែនៅក្នុងដំណើរទស្សនៈកិច្ចក្នុងប្រទេសហុងគ្រី លោក Mike Pompeoបាននិយាយថា អាមេរិចមានកាតព្វកិច្ចក្នុងការដាស់តឿនរដ្ឋាភិបាលនានា ពីភាពប្រថុយប្រថានក្នុងការកសាងបណ្តាញ ដោយប្រើឧបករណ៍របស់ក្រុមហ៊ុនបច្ចេវិទ្យាចិន Huawei។
លោកថ្លែងដូច្នេះថា “អ្វីដែលចាំបាច់គឺថា ពួកយើងបានចែករំលែកពួកគេនូវអ្វីដែលពួកយើងបានដឹង អំពីគ្រោះថ្នាក់នៃការមានវត្តមានរបស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញរបស់ពួកគេ”។
“គ្រោះថ្នាក់ដ៏ពិតប្រាកដគឺទៅដល់ប្រជាជនពួកគេ ការបាត់បង់ការការពារភាពឯកជនរបស់ប្រជាជនពួកគេ គ្រោះថ្នាក់ដែលចិននឹងប្រើប្រាស់ទិន្នន័យទាំងនោះក្នុងវិធីមួយដែលមិនមានប្រយោជន៍ដល់ប្រទេសហុងគ្រី” ។
លោកព្រមានដូច្នេះថា ប្រសិនជាប្រទេសណាប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei វាពិតជាធ្វើឲ្យឲ្យកាន់ពិបាកសម្រាប់ពួកយើងក្នុងការចាប់ដៃគូរជាមួយពួកគេ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិចមានការសង្ស័យយូរណាមកហើយថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដើម្បីធ្វើការស៊ើបការណ៍ ប៉ុន្តែអាមេរិចមិនបានផ្តល់ភស្ថុតាងសាធារណៈដើម្បីគាំទ្រដល់ការអះអាងរបស់ពួកគេទេ។
បច្ចុប្បន្នអាមេរិច កំពុងដាក់សម្ពាធឲ្យប្រទេសទាំងអស់ក្នុងពិភពលោកកុំឲ្យប្រើប្រាស់បណ្តាញជំនាន់បន្ទាប់របស់ក្រុមហ៊ុន
Huawei ដែលត្រូវបណ្តាញនៅត្រូវគេស្គាល់ថា G5 ព្រោះវានឹងត្រូវប្រើប្រាស់ដើម្បីផ្ទុកទិន្នដ៏ច្រើន ដែលអាចភ្ជាប់ទៅនឹងមនុស្សយន្ត រថយន្តស្វ័យប្រវត្តិ និងឧបករណ៍ផ្សេងៗទៀត។
ទោះយ៉ាងណា ក្រុមហ៊ុន Huawei បានបដិសេធថា ផលិតផលរបស់ខ្លួនបានធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ក្រុមហ៊ុនយក្សមួយនេះបញ្ជាក់ថា ខ្លួនគឺជាក្រុមហ៊ុនឯកជន មិនមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិនឡើយ៕ សុភ័ក្ត្រ
ប្រភព៖ CNN