នាងក្រមុំម្នាក់បានកំពុងទទួលការកោតសរសើរពុំដាច់ពីមាត់នោះទេ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះថា នាងពុំត្រឹមតែមានរូបសម្រស់មើលច្រឡំតារាប៉ុណ្ណោះនោះទេ តែនាងជាជាងជួលជុលម៉ូតូដ៏ចំណានម្នាក់ល្បីប្រចាំទីក្រុងបាងកក ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នាងក្រមុំអាយុ ១៨ ឆ្នាំ រូបនេះ បានប្រាប់ថា «ខ្ញុំបានចាប់ផ្តើមរៀនជួសជុលកង់ម៉ូតូនៅអាយុ ១៣ ឆ្នាំ មកម្លេះ ។ ហើយខ្ញុំតែងជួយជួសជុលម៉ូតូ ជំនួសដៃជើងឪពុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំវិលត្រលប់ពីសាលារៀនវិញ» ។
ចំណែកឪពុករបស់នាងឈ្មោះ Thapdee Adisai អាយុ ៥៦ ឆ្នាំ ក៏បានប្រាប់ផងដែរថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញកូនស្រីរបស់ខ្ញុំ អាចជួសជុលបានគ្រប់ភេទយ៉ាងនេះ ពោលគឺក្រៅពីការងារប៉ះ បញ្ចូលសំបក… នោះនាងនៅអាចជួលជុល និងតំឡើងគ្រឿងម៉ាស៊ីនបានយ៉ាងល្អទៀតផង» ៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖