Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៩

ឆ្នាំជូត ៖ ថ្ងៃនេះ​តាំងពី​ការងារ​ដល់​មនោសញ្ចេតនា សុទ្ធតែ​ល្អប្រសើរ ។ អ្នក​អាច​សម្រេចបាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការងារ​ដោយមាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​។ បន្ថែម​លើ​នោះ សក្តានុពល​ហិរញ្ញវត្ថុ​ដ៏​ច្រើន​ជួយ​ឲ្យ​អ្នក​អាច​ប្រើប្រាស់​ដោយ​សេរី​សម្រាប់​ការងារ បង្កើន​ប្រសិទ្ធភាព​វិនិយោគ ។ មនោសញ្ចេតនា​ល្អប្រសើរ​ជាង​មុន ។ រឿង​យល់ច្រឡំ​ទាំង​ប៉ុន្មាន​ត្រូវបាន​ដោះស្រាយ​អស់ ពុំមាន​ទំនាស់​តទៅទៀត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា វក , ម្សាញ់ , រកា ៕

​ឆ្នាំឆ្លូវ ៖ អ្នក​ប្រឈម​នឹង​ហានិភ័យ​ច្រើន គ្រប់យ៉ាង​សុទ្ធតែ​ជួប​ឧបសគ្គ​រារាំង ។ ពិសេស​អ្នក​ត្រូវ​បន្ថយ​ការជឿជាក់​ដាច់ខាត​ទៅលើ​នរណាម្នាក់​នោះ ព្រោះ​អាច​ត្រូវគេ​ឆ្លៀតឱកាស​បង្ក​គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​របស់​អ្នក ។ បន្ថែម​លើ​នោះ​ទំនាក់ទំនង​ដៃគូ​ក៏​មិនល្អ ដូច្នេះ​ថ្ងៃនេះ​កុំ​សង្ឃឹម​ច្រើនពេក ។ អំពី​មនោសញ្ចេតនា​ទោះបី​ពុំទាន់​បាន​ដូច​ចិត្ត ឬ​ពេញលេញ​តែ​វា​ស្ថិរភាព​ដើម្បី​អ្នក​អាច​ចែករំលែក និង​លៃ​ពេលវេលា​សម្រាប់​កិច្ចការ​របស់ខ្លួន ។ អ្នក​អាច​និយាយ​ច្បាស់​អំពី​បញ្ហា​របស់ខ្លួន ប្រាកដជា​នឹង​បានការ​អធ្យាស្រ័យ​ជាង​ប្រៀប​នឹង​ការរក្សា​អាថ៌កំបាំង ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ក្រហម ,​ស ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​ងាយ​ជួប​សំណាងល្អ​ក្នុង​ការងារ ។ គ្រប់យ៉ាង​ដែល​អ្នក​គ្រោងទុក​សុទ្ធតែ​អាចអនុវត្ត​ដោយ​ងាយស្រួល ដោយ​ពុំ​ជួប​ការលំបាក​ណាមួយ​ឡើយ ។ ចំពោះ​រឿង​មនោសញ្ចេតនា អ្នកជា​និច្ចកាល​មាន​សេចក្តីស្នេហា​ពិសេស​១ ទោះបី​មិន​បង្ហាញ​ចេញ តែ​ពេលណា​អ្នក​ក៏​នឹង​លៃ​ពេលវេលា​ដើម្បី​អាច​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ។ ប៉ុន្តែ​គួរ​យកចិត្តទុកដាក់​ប​ន្តិ​ច​ដល់​បញ្ហា​សុខភាព ចៀសវាង​ប្រើ​សារជាតិ​រំញោច​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​គេង​ភ្លេច​ការងារ គ្រោះថ្នាក់​ដល់​សុខភាព ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ , កុរ ៕

​ឆ្នាំថោះ ៖ ផ្លូវចិត្ត​រីករាយ​ជួយ​ឲ្យ​អ្នក​សម្រេចបាន​យ៉ាងច្រើន​ជោគជ័យ​ក្នុង​ការងារ ។ បន្ថែម​លើ​នោះ​អ្នកគ្រប់គ្រង​ការងារ​បាន​យ៉ាង​ល្អ ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ ។ រឿង​មនោសញ្ចេតនា អ្នក​កំពុង​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ជាពិសេស​អំពី​ដៃគូ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៣​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ប្រផេះ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នកមាន​ជំនឿ​លើ​ខ្លួនឯង និង​បាន​ត្រៀម​យ៉ាង​ល្អ​សម្រាប់​គម្រោងការ​ទាំងឡាយ​របស់ខ្លួន ហេតុនេះ​ងា​ច​សម្រេចបាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ ។ ថ្ងៃនេះ​ប្រសិន​ចង់​ស្វែងរក​លាភ​នោះ កុំ​ស្ទាក់ស្ទើរ​អ្នកនឹង​ជួប​សំណាងល្អ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​បាន​បំភ្លេចចោល​រឿង​ចាស់​រួមគ្នា​កសាង​ជីវិត​ថ្មី​ប្រកបដោយ​សេចក្តីសុខ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ខ្មៅ , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា វក , ចរ , រកា ៕

​ឆ្នាំម្សាញ់​៖ ថ្ងៃនេះ​អ្នក​សង្កេតឃើញ​មាន​ទស្សនៈ​មិនល្អ​ជាច្រើន​ចំពោះ​អ្នក​ឬ​អ្នក​ត្រូវ​ជ្រើសរើស​មិត្តភក្តិ​ដោយ​ប្រយ័ត្នប្រយែង ព្រោះ​មាន​សត្រូវ​បន្លំ​ខ្លួន​មក​ចងមិត្ត​ជាមួយ​អ្នក ។ រឿង​មនោសញ្ចេតនា​ពុំបាន​ដូច​ចិត្ត​នៅមាន​ឧបសគ្គ​ខ្លះ​រារាំង តែ​អ្នក​ត្រូវ​អត់ធ្មត់ ព្យាយាម​គង់​នឹង​បានសម្រេច ។ ថ្ងៃ​នេះដែរ​ក៏ត្រូវ​ប្រយ័ត្ន​បញ្ហា​សុខភាព​បណ្តាល​ពី​ការប្រែប្រួល​ធាតុអាកាស ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា វក , ឆ្លូវ , រកា ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​អ្នក​អាច​បាន​មនុស្ស​ជួយ​ការពារ ជ្រោមជ្រែង​ពេញទំហឹង ។ អ្នកមាន​ប្រផ្នូល​ផ្លាស់ប្តូរ​ការងារ​តាម​ទិស​ល្អ​ជាង​មុន​អាច​នោះ​ជាការ​ផ្លាស់ប្តូរ​ដៃគូ ឬ​ឱកាស​រកប្រាក់​ផ្សេងៗ ។ ប្រសិន​ត្រូវ​ចេញដំណើរ​ថ្ងៃនេះ​ចូរ​ទៅ​ទិស​ខាងលិច ដែល​នឹង​ជួប​សំណាងល្អ ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​សុខដុមរមនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ខាល , ចរ , ថោះ ៕

​ឆ្នាំមមែ ៖ អ្នក​នឹងត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ប្រសិន​មិន​ចង់​ឲ្យ​ជួប​បរាជ័យ​ក្នុង​ការងារ ។ ប្រយ័ត្នប្រយែង​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការពារ​ទ្រព្យសម្បត្តិ​បញ្ចៀស​ត្រូវ​អន្តរាយ​ដោយ​ប្រការ​ឈ្នានីស ។ មនោសញ្ចេតនា​ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ តែ​អ្នក​ត្រូវ​រួ​ក​គ្នា​យកចិត្តទុកដាក់​ដល់​សុខភាព​ច្រើនជាង ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 1៥h-1៧h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ ការងារ​អំណោយផល​ល្អ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ ប្រសិន​អ្នក​កំពុង​រង់ចាំ​ឱកាស​មួយ​ដើម្បី​វិនិយោគ នោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​បំផុត​ដែល​អ្នក​គួរ​ចាប់ផ្តើម ។ ចំពោះ​រឿង​មនោ​សញ្ច​ត​នា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​គូព្រេង អ្នកមាន​គ្រួសារ​ហើយ​ចំណង​ស្នេហ៍​កាន់តែ​រឹងមាំ កក់ក្តៅ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត​, រកា ៕

​ឆ្នាំរកា ៖ ការងារ​រវល់​ច្រើន ហើយ​ជួនកាល​អ្នកមាន​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​អ្នក​រួម​ការងារ ។ ត្រូវ​ប្រឹងប្រែង​សហការគ្នា​ជំនួស​ឲ្យ​ការស្តីបន្ទោស​មិនចាំបាច់ ។ បញ្ហា​លុយកាក់​ស្ថិរភាព ដូច្នេះ​អ្នក​អាច​ចំណាយ​ធូរ​ដៃ ។ មនោសញ្ចេតនា ទោះបី​ពុំមាន​ភាព​រ៉ូ​មែន​ទិ​ក​ផ្អែមល្ហែម​តែ​អ្នក​ពេញចិត្ត​អំពី​អ្វីដែល​កំពុង​ប្រព្រឹត្ត​ទៅក្នុង​ទំនាក់ទំនង​ស្នេហា​នេះ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ទឹកក្រូច , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ , រោង ៕

​ឆ្នាំចរ ៖ ត្រូវ​ប្រយ័ត្ន​ក្នុង​រឿង​មនោសញ្ចេតនា ។ ការវិវាទ​តូចៗ​អាច​បង្ក​ជា​រឿង​ធំ ពិសេស​គឺមាន​ការជ្រៀតជ្រែក​ពី​អ្នក​ទី ៣ ។ ថ្ងៃនេះ​ការងារ​ក៏មាន​ប្រផ្នូល​មិនល្អ ងាយ​មានការ​លំបាក ហើយ​ប្រសិន​អ្នក​ខ្វះ​ការប្រមូលផ្តុំ​តែ​បន្តិច នោះ​ពិបាក​អាច​រកបាន​ដំណោះស្រាយ​ឆាប់ៗ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមី , ខាល , វក ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​ល្អប្រសើរ​បំផុត​សម្រាប់​អ្នក ។ ពុំមាន​បញ្ហា​លុយកាក់​គួរ​ឲ្យ​អ្នក​ខ្វាយខ្វល់ ។ ម្យ៉ាងវិញទៀត​ក្នុង​ការងារ​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​គ្រប់ពេលវេលា ។ ប្រសិន​ថ្ងៃនេះ​ចង់​បើកហាង​ឬ​ពង្រីក​ជំនួញ​នោះ​ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​អ្នក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , មមី ៕​

×