នារីជប៉ុនកំពុងតែខំប្រឆាំងនឹង girl choco -ប្រពៃណីដែលភាគី “ទន់ខ្សោយ” នៅប្រទេសនេះ ត្រូវចំណាយរាប់ពាន់យ៉េនដើម្បីស្ករសូកូឡាកាដូមិត្តភក្តិប្រុសៗក្នុងថ្ងៃ Valentine ។
នារីជប៉ុនពិតជា “ឈឺក្បាល” រឿងសូកូឡាកាតព្វកិច្ចថ្ងៃ Valentine ។
ប្រពៃណីជប៉ុនមានឈ្មោះថា Girichaco គឺតម្រូវឲ្យនៅថ្ងៃ Valentine នេះ នារីៗមានភារកិច្ចត្រូវជូនកាដូ ហើយកាដូនោះគឺសូកូឡា ។
ប្រសិនបើប្រុសៗនោះជាប្តី ជាសង្សារ កូនប្រុសបងប្អូនប្រុសមិនថាទេ តែនៅថ្នាក់លើអ្នករួមអាជីពមិត្តប្រុសធម្មតាក៏ត្រូវ…កាដូដែរ ។
តាមអត្ថន័យដំបូងនោះការជូនកាដូរវាជាការបង្ហាញទឹកចិត្តដឹងគុណរាប់អានជ្រាលជ្រៅ តែដល់ពេលនេះ នារីៗជប៉ុនមានអារម្មណ៍ថា ពួកគេកំពុងត្រូវ “ចាប់បង្ខំ” និងជារឿងដែលមិន…ស្មើភាព ។
តាម Guardian ស្ត្រីជប៉ុនម្នាក់ៗច្រើនចំណាយអស់រាប់ពាន់យ៉េន សម្រាប់ប្រពៃណីនេះ ក្នុងថ្ងៃ ១៤ កុម្ភៈ ថ្ងៃដែលក្រុមអ្នកផលិតសូកូឡា បនាចលនាបង្កើត…ទម្លាប់ ធ្វើឲ្យក្លាយជាប្រពៃណីតាំងពីអំឡុងទសវត្សរ៍ ១៩៥០មក ។
លើសពីនេះពួកគេក៏បានបំផុសឲ្យមានចលនាឆ្លើយតបពីភាគីបុរសនាអំឡុងឆ្នាំ ១៩៨០ ជាកិច្ចឆ្លើយតប ។ វាត្រូវបានគេហៅថា Valentine ។ នៅថ្ងៃទី ១៤ មីនា -១ខែក្រោយមក ។
ឥឡូវចំពោះនារីៗជប៉ុននោះ girichoco គ្មាននៅជាតម្លៃប្រពៃណីទៀតទេ ហើយក្រុមហ៊ុនខ្លះបានហាមមិនឲ្យនារីៗកាដូឲ្យបុរសៗ ។
តាមរយៈនោះគេទើបដឹងថា ឆ្នាំ ២០១៩ ជប៉ុនស្ថិតនៅលំដាប់ ១១០/១៤៩ អំពីយេនឌ័រ -ស្ថិតនៅក្រោមឥណ្ឌាទៅទៀត ព្រោះតែប្រពៃណី (មិនចាប់បង្ខំ មានទោសទណ្ឌ) តឹងរ៉ឹងមួយចំនួន ពុំងាយកែសម្រួលនោះ ៕ ចន្ទ្រា