មុខសស្អាត គ្មានស្នាមអុចខ្មៅគឺជាបំណងប្រាថ្នារបស់នារីៗគ្រប់រូប។ ការមានបញ្ហាស្នាមខ្មៅ និងជាំនៅលើផ្ទៃមុខធ្វើឲ្យ ពួកគេបាត់បង់សម្រស់ ៥០ភាគរយ។
ថ្ងៃនេះ CEN សូមណែនាំពីរូបមន្តធម្មជាតិ ដែលអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្នាម អ៊ុចខ្មៅ នៅលើផ្ទៃមុខ និងធ្វើឲ្យមុខសស្អាត។
គ្រឿងផ្សំ ៖
– ទឹកដោះគោ
– ម្សៅរមៀត
– ទឹកក្រូចឆ្មារ
វិធីធ្វើ ៖
លាយទឹកដោះគោ ម្សៅរមៀត និងទឹកក្រូចឆ្មារចូលគ្នាគរួចកូវាឲ្យបានសប់ល្អ។
យកល្បាយនោះទៅលាបកន្លែងដែលមានស្នាមអ៊ុចខ្មៅនៅលើផ្ទៃមុខ រួចទុកវាចោលរយៈពេល ៥ ទៅ ៥នាទី ចាំលាងមុខជាមួយទឹកក្តៅឧណ្ឌៗ។
អនុវត្តវាឲ្យបានញឹកញាប់ នោះស្នាមអ៊ុចខ្មៅនឹងបាត់បន្តិចម្តងៗ៕ សុភ័ក្ត្រ
ប្រភព៖ health