Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះ​រង​សម្ពាធ​ជីវិត​ធ្ងន់​ពេក នារី​ម្នាក់​ដាច់ចិត្ត​ស្វែងរក​អ្នកបម្រើ​សារ​ពុំ​ធ្លាប់​ឮ​ជាមួយ​បៀវត្សរ៍​ជិត​… ៣០០០​ដុល្លារ​!

​តាម Oddity Central ស្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ព្រោះតែ​មាន​អារម្មណ៍​បាត់បង់​ជំនឿ​លើ​ឆាកជីវិត ក្រោយពេល​មិត្តភក្តិ​បោកប្រាស់​លុយកាក់ ត្រូវ​ព្រាននារី​បោកប្រាស់​មនោសញ្ចេតនា រង​ការជាប់គាំង​នៅ​បរទេស​មួយ​រយៈ​ព្រោះ​គ្មាន​លុយ​សូម្បី​១​ដុល្លារ​ជាប់​ខ្លួន ។​ល​។​

សុខចិត្ត​ចំណាយ ៣០០០​ដុល្លារ ១​ខែ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​…​ជំនួស​នាង ។​

​អ្វីៗ​ទាំងនោះ​បាន​បុក​សម្រុក​លើ​នាង​ក្នុង​អំឡុង​ពោល​១​ឆ្នាំ​ប៉ុណ្ណោះ ជាហេតុ​នាំ​ឲ្យ​នាង​សម្រេច​ចំណាយលុយ ២០០០​ផោន (​ជិត ៣០០០​ដុល្លារ​) ដើម្បី​ស្វែងរក​អ្នកបម្រើ​… ជួយ​នាង​សម្រេចចិត្ត បាន​ត្រឹមត្រូវ​ទាញ​យក​ជំនឿ​ចិត្ត​មកវិញ ។​

​នារី​រូបនេះ​បាន​ចុះផ្សាយ​លើ​គេហទំព័រ Bark.com ថា ៖ “​សួរ​ស្តី​អ្នក​ទាំងអស់​គ្នា ខ្ញុំ​ដឹង​ថា​វា​ជា​រឿង​ចម្លែក តែ​ខ្ញុំ​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​ជួយ​ខ្ញុំ​សម្រេចចិត្ត​គ្រប់យ៉ាង ។ ខ្ញុំ​បាន​ឆ្លងកាត់​វេលា​មួយ​១​ឆ្នាំ​គួរឲ្យខ្លាច ហើយ​ចង់​ជម្រុះ​ការលំបាក​នេះ​ចោល​មួយរយៈ ។​

​ខ្ញុំ​មាន​ជំនឿ​អ​រូបិយ៍​ដែរ ទើប​ស្វែងរក​អ្នក​ណែនាំ​ស្មារតី​អាច​ត​ភ្ជាប់​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ខ្ញុំ​តុល្យភាព​ជីវិត​ឡើងវិញ ។ ប៉ុន្តែ​បើ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​មែន​នោះ ប្រហែល​ខ្ញុំ​នឹង​បន្ត​ជួល​ទៀត​” ។​

​បេក្ខភាព​ដែល​នាង​ទទួល​តម្រូវឲ្យ​ធ្វើការ​គ្រប់ពេ​ល គ្រប់​ទីកន្លែង​ហើយ​តម្រូវ​ឲ្យ​ឆ្លើយ​តប​សំណូមពរ​អ្នក​ជួល​ឲ្យបាន​លឿន ។​

Kai Feller សហ​ស្ថាបនិក​គេហទំព័រ Bark.com ឲ្យដឹងថា​នេះ​ជា​សំណូមពរ​ចម្លែក​បំផុត​ចំពោះ Website លោក ។​

​សម្ព័ន្ធ​ជីវិត​ពេលខ្លះ​ធ្ងន់ធ្ងរ​ណាស់​! ទើប​ធ្វើឲ្យ​មនុស្ស​សម័យ​ទំនើ​បបច្ចុប្បន្ន នេះ​តែ​មាន​គំនិត​ប្លែកៗ​រក​យល់​មិន​ចង់បាន ។​

​មែន​ទេ​ប្រិយមិត្ត​!

​ចន្ទ្រា​

×