ខេត្តត្បូងឃ្មុំ ៖ ចិត្តខ្លាំងម្ល៉េះ ម្តាយគ្រាន់តែសួរនាំរឿង ទៅរៀនរាល់ថ្ងៃមិនដែលឃើញសៀវភៅតាមដានការសិក្សាអញ្ចឹងកូនស្រី។ កូនស្រីអាយុ១៥ឆ្នាំ កកើតកំហឹងខឹងហ្នឹងម្តាយ យល់ពេលយប់អធ្រាត្រស្ងាត់ បានលួចរត់ចេញពីផ្ទះ។
ម្តាយក្មេងស្រី បាននិយាយថា នាងបានរត់ចេញពីផ្ទះ នៅវេលាយប់ម៉ោង១១ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១២ កុម្ភៈឆ្នាំ២០១៩នេះ។ ក្មេងស្រីខាងលើ មានឈ្មោះទន់ មុន្នីរចនា អាយុ ១៥ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយ ស្ថិតក្នុងភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ម្តាយក្មេងស្រី បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រី បានអង្គុយញាំបាយជាមួយគាត់ ហើយគាត់សួរទៅកូនស្រីថា ទៅរៀនរាល់ថ្ងៃ មិនដែលឃើញសៀវភៅតាមដានការសិក្សាអ៊ីចឹង។ កូនស្រី ឆ្លើយតបមកម្តាយវិញថា គ្រូធ្វើបាត់សៀវភៅនោះហើយ ។ ម្តាយ បាននិយាយបន្តថា បន្ទាប់ពីញ៉ាំបានហើយ កូនស្រីក៏ដើរចូលទៅក្នុងបន្ទប់ រហូតដល់ម៉ោងប្រហែល១១យប់ ឪពុកបានឮសំឡេងអូសកៅអី ប៉ុន្តែមិនបានចាប់អារម្មណ៍ចេញមកមើលទេ លុះដល់ម៉ោង៦និង៣០នាទីព្រឹក ឪពុកបានគោះទ្វារបន្ទប់ហៅកូនស្រីតែស្ងាត់ឈឹង។ គាត់ក៏ឡើងទៅបើកបង្អួច ទើបដឹងថាកូនស្រី ចេញពីផ្ទះ តាមទ្វារក្រោយបាត់ទៅហើយ ដោយទុកសំបុត្រ១ច្បាប់នៅក្នុងបន្ទប់៕ ដោយ ៖ បញ្ញាស័ក្តិ