ឆ្នាំជូត ៖ លុយកាក់ធូរធារ រឿងជំនួញលូតលាស់កាក់កប ការងារល្អប្រសើរ ប៉ុន្តែរឿងមនោសញ្ចេតនា នៅពុំទាន់ច្បាស់លាស់ ។ អ្នកចេះតែគិតថា ពេលវេលានឹងជាឱសថព្យាបាលការឈឺចាប់ក្នុងអនាគត តែការពិតពុំមែនដូច្នេះឡើយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ រឿងមនោសញ្ចេតនាល្អប្រសើរ ។ អ្នកអាចត្រូវបានអ្នកស្គាល់គ្នាឧទ្ទេសនាមមនុស្សម្នាក់ដែលស័ក្តិសមជាគូបំផុត ។ ការងារជួបឱកាសល្អច្រើន ដើម្បីអាចបង្ហាញសមត្ថភាពដ៏ឆ្នើមរបស់ខ្លួន តែកុំសម្តែងភាពអួតអាងនោះអ្នកនឹងកាន់តែទទួលបានការស្រឡាញ់ពេញចិត្តពីមនុស្សនៅជុំវិញខ្លួន ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ ការងារជួបការលំបាក ។ អ្នកមិនព្រមធ្វើតាមការកំណត់ដោយចេះតែប្រកាន់តាមគំនិតរបស់ខ្លួន ចុងក្រោយគឺខ្លួនរងការខាតបង់ ។ អ្នកត្រូវមើលឲ្យច្បាស់សភាពការណ៍ ។ ពេលខ្លួនអាចធ្វើម្ចាស់បាននោះចេញមុខធ្វើម្ចាស់ តែពេលខ្លួនជាអ្នកអនុវត្តនោះត្រូវស្តាប់តាមការបែងចែករបស់ថ្នាក់លើប៉ុណ្ណោះ កុំតមាត់ច្រើន ។ រឿងលុយកាក់ស្ថិរភាពចំណូលសំខាន់បានពីការងារ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ៕
ឆ្នាំថោះ ៖ ថ្ងៃនេះអ្នកមិនចាំបាច់បារម្ភច្រើនអំពីបញ្ហាលុយកាក់ អ្នកមានសមត្ថភាពបញ្ចុះបញ្ចូលអ្នកដទៃ ផ្តើមពីនោះអាចរកប្រាក់បានច្រើន ។ ការងារនឹងនរ គ្រប់យ៉ាងសុទ្ធតែដំណើរការដោយរលូនល្អ ។ ប៉ុន្តែរឿងមនោសញ្ចេតនាពុំសូវជាគាប់ប្រសើរ អ្នកត្រូវពិនិត្យមើលឡើងវិញឲ្យល្អិតនូវទំនាក់ទំនងជុំវិញខ្លួន ។ លុយកាក់ច្រើនពុំទាន់ប្រាកដរឿងល្អ ពិសេសគឺពេលចង់រកមនុស្សដែលស្រឡាញ់ខ្លួនដោយស្មោះ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៣ពិន្ទុ ។ ម៉ោងល្អ 11h-15h ។ ពណ៌ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា កុរ , មមែ ៕
ឆ្នាំរោង ៖ ការងាររីកចម្រើន ការប្រឹងប្រែងព្យាយាមទាំងអម្បាលម៉ានរបស់អ្នកពីមុនមកបានសម្រេចជោគជ័យទាំងអស់ ។ រឿងមនោសញ្ចេតនាក៏ពោរពេញដោយភាពកក់ក្តៅ សុភមង្គល ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក៕
ឆ្នាំម្សាញ់ ៖ អ្នកកំពុងជួបឱកាសដ៏ល្អ ដើម្បីបញ្ជាក់សមត្ថភាពរបស់ខ្លួនក៏មានពិត ពុំដែលពឹងផ្អែកលើទំនាក់ទំនងណាផ្សេង ។ អ្នកពុំដែលចេះអ្នកអាងស្នាដៃសម្រេចបាន ដោយខិតខំធ្វើការយល់ពីចិត្តក្នុងភាពស្ងៀមស្ងាត់ អាស្រ័យហេតុនេះថ្នាក់លើក៏មើលឃើញពេញចិត្តបំផុត ។ ប៉ុន្តែរឿងមនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកក្រូច , ក្រហម ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ អ្នកមានអារម្មណ៍សុភមង្គលជាងអ្នកដទៃ ពេលដែលមានមនុស្សនៅក្បែរស្រឡាញ់និងថែទាំខ្លួន ទោះបីពេលឈឺថ្កាត់ ឬក្រខ្សត់ក៏មិនបោះបង់ ។ រឿងការងារមានអ្នកចាំនៅរំខាន អ្នកត្រូវនឹងនរដោះស្រាយបញ្ហា។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ អ្នកមានចំណងស្នេហ៍មួយដ៏អស្ចារ្យដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនសំណាងបំផុត និងសុភមង្គលបំផុត ។ ដូច្នេះហើយ ទោះបីការងារជួបការលំបាកខ្លះក៏មិនធ្វើឲ្យអ្នករួញរា ប្រឹងប្រែងជំនះទាល់តែសម្រេចជោគជ័យ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះគ្រប់យ៉ាងក្នុងការងារពិបាក សម្រេចបានដូចបំណង ។ បន្ថែមលើនោះនៅមានអ្នកលបឈ្នានីសពីក្រោយខ្នង ចូរប្រយ័ត្នប្រយែង។ មានពេលខ្លះអ្នកមិនអាចយល់បានថា ហេតុអ្វីខ្លួនធ្វើការសម្រេចចិត្តខុសដូច្នេះ ។ រឿងមនោសញ្ចេតនាទោះបីមានភាពផ្អែមល្ហែម រ៉ូមែនទិកតែនៅរក្សាបានបំណងស្នេហ៍រឹងមាំ ពុំមានអ្វីគួរឲ្យបារម្ភ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌លឿង , ស ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ ថ្ងៃនេះជាឱកាសល្អ ដើម្បីសារភាពស្នេហ៍ ។ បើបានជាស្រឡាញ់ហើយនោះមិនត្រូវអល់អែក ចូរបង្ហាញមនោសញ្ចេតនា ដើម្បីឲ្យអ្នកនោះដឹងពីគំនិតរបស់ខ្លួន ។ ការងារមិនអំណោយផលល្អ ជួបការលំបាកច្រើនតម្រូវឲ្យអ្នកត្រូវប្រឈមដោះស្រាយ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ការងារល្អបំផុត ។ ស្នាដៃដែលអ្នកសម្រេចបានសក្តិសមនឹងទទួលបានទីតាំងដ៏ខ្ពស់មួយ ។ អ្នកត្រូវប្រឹងប្រែង កុំឲ្យក្នុងឱកាសដ៏សំខាន់នេះមានបំពានកំហុស ។ មនោសញ្ចេតនាប្តីប្រពន្ធកាន់តែបន្ថែមភាពកក់ក្តៅ សុខដុមរមនា ។ ការលំបាកក្នុងជីវិតធ្វើឲ្យអ្នកទាំង២កាន់តែផ្សាភ្ជាប់ជាមួយគ្នា រួមគ្នាពុះពារឧបសគ្គ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ អ្នកងាយជួបរឿងទាល់ច្រកក្នុងការងារ ។ រឿងមនោសញ្ចេតនាមិនបានដូចបំណង ទំនាក់ទំនងសន្សឹមៗប្រែជាប្រេះឆា ។ លុយកាក់មិនជួបបញ្ហាខ្វះខាត តែក៏មិនប្រសើរជាងមុន ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕