Wednesday, January 26, 2022

រឿង ក្រមុំ​ចាស់ ប៉ះ​ក្មេងស្ទាវ គ្រាន់​ចែ​ចេញ​Trailer ក៏​ដឹង​ថា​ល្អមើល​ដែរ !

​ភ្នំពេញ​-​រឿង “​ក្រមុំចាស់​ប៉ះ ក្មេងស្ទាវ​” របស់​ផលិតកម្ម​មហាហង្ស ដែល​រួម​សម្តែង​ដោយ នាង សុខ សុ​ម៉ា​វ​តី និង លោក ខេ បានចេញ Trailer យ៉ាង​ត្រជាក់​ភ្នែក​ជាមួយនឹង​ភាព​កំប្លុកកំប្លែង សើច​ម៉ាអ៉េម ម៉ង​។

​មិន​ទាន់​នឹង​ដាក់​បញ្ចាំង​ផង រឿង “​ក្រមុំ ចាស់​ប៉ះ​ក្មេងស្ទាវ​” មាន​ទស្សនិកជន​សរសើរ​ថា ល្អមើល​បាត់ទៅហើយ គ្រាន់​តែ​ចេញ Trailer ប៉ុន្មាន​នាទី​សោះ ក៏​ជក់ចិត្ត​ដិត​អារម្មណ៍ ជាមួយនឹង​កាយវិការ រស់​រវ៉ើក របស់​តួរ​សម្តែង​ស្រី​-​ប្រុស​ក្នុង​ផលិតកម្ម​មហាហង្ស ដែល​ជា​ផលិតកម្ម​មួយ ឈាន​មុខ​គេ​ក្នុង​ការផលិត​ភាពយន្ត​បែប​កំប្លែង​ដែល​ទទួល​ជោគជ័យ​ខ្លាំង​។

​ភាពយន្ត​រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” ដែល​ជា​ស្នា​ស្នេហា​កាច់​កុង​សម្បូរ​គ្រប់​រសជាតិ​នឹង​បង្ហាញ​វត្តមាន​តាម​រោងភាពយន្ត​នានា​នៅ​ថ្ងៃ​ទី ១ ខែ
​មីនា ឆ្នាំ​២០១៨​ខាងមុខ​។ ចង់ដឹង​ស្នាដៃ​ថ្មី​របស់​អ្នកនាង សុខ សោ​ម៉ា​វត្តី ទាក់ទាញ​កម្រិតណា ទស្សនា Trailer រឿង​នេះ​ទាំងអស់គ្នា​៕ ដោយ​-​គីម ស្រីរ័ត្ន​

តោះ​ទៅ​ទស្សនា Trailer ទាំងអស់គ្នា មើល ថា​តើ​ល្អមើល​ប៉ុណ្ណា​?​