…នៅដើមសតវត្សរ៍ទី២០ លើពិភពលោកទាំងមូលមានខ្លាប្រមាណ ១០០.០០០ក្បាល ។ រហូតដល់ដើមទសវត្សរ៍ ១៩៧០ ចំនួននេះធ្លាក់ចុះនៅសល់ប្រមាណ ៤០.០០០ក្បាលប៉ុណ្ណោះ ។ តាំងពីសតវត្សរ៍ទី ២១ ចំនួនខ្លាក្នុងព្រៃរហោស្ថាន ដែលទំហំកាន់តែតូចទៅៗនោះវាថយចុះយ៉ាងខ្លាំង ។
ឥឡូវនេះមូលនិធិសត្វរហោស្ថានពិភពលោក (WFF) កំពុងប្រឹងប្រែងបង្កើតពូជសត្វទាំងនោះនិយាយរួមមឹងខ្លាស៊ូម៉ាត្រា ។
មេខ្លា និងកូនទាំង២របស់វា ។
ថ្វីត្បិតខ្លាជាសត្វសាហាស៊ីសាច់ជាអាហារ ហើយជាជើងខ្លាំងវាយប្រហារសត្វលោកដទៃទៀត តែមើលវាបង្កើតនិងថ្នាក់ថ្នមកូនពិតជាគួរឲ្យស្ងើចសរសើរណាស់ ។
កូនវានឹងត្រូវបានយកទៅព្រលែងក្នុងតំបន់ព្រៃដើម្បីអភិរក្សបញ្ចៀសការផុតពូជពង្ស ៕ ចន្ទ្រា