មន្ទីរពេទ្យ Brmer បានចេញបញ្ជាឲ្យធ្វើការស៊ើបអង្កេត បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Surendra Bahri បានទះកំភ្លៀងស្ត្រីអ្នកជំងឺម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតក្នុងស្ថានភាពសន្លប់ ។
នៅក្នុងហេតុការណ៍ដ៏ចម្លែកនេះ វេជ្ជបណ្ឌិតខាងលើរូបនេះ ដែលរស់នៅក្នុងស្រុក Barmer នៃរដ្ឋ Rajasthan រងការចោទប្រកាន់ទះកំភ្លៀងស្ត្រីអ្នកជំងឺម្នាក់ ដើម្បីឲ្យនាងភ្ញាក់ដឹងខ្លួនវិញ បានជំរុញឲ្យអាជ្ញារមន្ទីរពេទ្យបញ្ជាឲ្យបើកការស៊ើបអង្កេត ។
យោងតាមមន្ត្រីវេជ្ជបណ្ឌិត Surendra Bahri ពុំបានអនុវត្តនីតិវិធីវេជ្ជសាស្ត្រ ដើម្បីជួយសង្គ្រោះអ្នកជំងឺ ដែលត្រូវបាននាំយកមកព្យាបាលស្ថិតក្នុងស្ថានភាពសន្លប់ទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់បែរជាប្រព្រឹត្តទង្វើដ៏ចម្លែកបែបនេះទៅលើរូបនាង បន្ទាប់ពីគាត់ត្រូវបានក្រុមគ្រួសាររបស់នាងប្រាប់ថា នាងកំពុងត្រូវខ្មោចចូលសន្ធិត ។
«នៅពេលដែលបានរឿងរ៉ាវនេះបានកើតឡើង គណៈកម្មាធិការសមាជិក៣នាក់ ត្រូវបានបង្កើតឡើងដើម្បីធ្វើការសាកសួរអំពីហេតុការណ៍នេះ ។ ហើយរបាយការណ៍នេះ នឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានសុខាភិបាល និងសុខភាព នៅក្រុង Jaipur», លោក Hemjaj អគ្គនាយកមន្ទីរពេទ្យស្រុកឲ្យដឹង ។
ទោះយ៉ាងណា ពុំមានការពាក្យបណ្តឹងផ្លូវការណាមួយ ពីគ្រួសារអ្នកជំងឺនេះ ដែលក្រោយមកត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យវិញ បន្ទាប់ព្យាបាលដំបូង ៕