Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលអ្នកដាក់ទាននៅអាស៊ី! ខណៈស្មូមកំហូច «ជើងធំ» បង្អួតរូបភាព​រៀប​ការ​ប្រពន្ធ​ថ្មី និងផ្ញើសារ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​គួរឲ្យចុកឈាម

spot_img

​នៅក្នុង​ឥរិយាបថ​ផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ អ្នកសុំទាន «​ជើង​ធំ​» ដែល​ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជីខ្មៅ​របស់​ចិន និង​ច្រាន​ចេញពី​បណ្តា​ប្រទេស​ដទៃៗ​ទៀត នៅក្នុង​អាស៊ី ចំពោះ​ការសុំ​ទាន​ខុសច្បាប់​របស់គាត់ និង​ចំណាយលុយ​ប្រមូលបាន​ទាំងនោះ​ទៅលើ​ស្រា និង​ស្រី​ញី​នៅ​ពេលយប់ បានសម្រេច​ចិត្ត​រស់នៅ​ជាមួយ​នារី​វ័យក្មេង​ស្បែក​ខ្មៅ​រូប​ស្រស់​ម្នាក់​ហើយ ។​

​ពិត​មែន​ណាស់ អ្នក​សុំ​ទាន «​ជើង​ធំ​» នេះ​ដែលមាន​ឈ្មោះថា Benjamin Hols បាន​រៀបការ​ជាមួយ​កូនក្រមុំ​សញ្ជាតិ​អាហ្វ្រិក​ម្នាក់ នៅក្នុង​ប្រទេស Gambia ។​

​រយៈពេល ១៣ ម៉ោង កន្លងផុតទៅ​មុននេះ គាត់​បាន​ផុស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា គាត់​បាន «​លង់​ស្នេហ៍​» ក្រមុំ​នៅ Banjul, Gambia ដោយ​អម​ជាមួយ​រូបភាព​អាពាហ៍ពិពាហ៍​ដ៏​រីករាយ គាត់​ថើប​កូនក្រមុំ​អាហ្វ្រិក ដែល​ស្ថិតក្នុង​ឈុត​រ៉ូ​ប​ការ​ពណ៌​ស​ដ៏​ស្រស់ស្អាត ។​

​យ៉ាងណាមិញ បើក​យើង​ក្រឡេកមើល​កាលពី​ខែវិច្ឆិកា គាត់​បាន​ហៅ​ក្រុមគ្រួសារ​របស់​នាង​ថា «​គ្រួសារ​ថ្មី​របស់គាត់​» និង​បានសរសេរថាៈ «​លា​ហើយ​អាស៊ី លា​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​! ហើយ​នៅពេលនេះ មានតែ Gambia ប៉ុណ្ណោះ ដែលជា​ក្តី​ស្រលាញ់​របស់ខ្ញុំ​» ៕​

spot_img
×