ការឡើងកម្តៅផែនដី កំពុងធ្វើឲ្យជីវិតសត្វនៅប៉ូលខាងជើងរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ។ ប្រជុំកោះ Novaya Zemlya នៅតំបន់សមុទ្រប៉ូលខាងជើង បានប្រកាសស្ថានការណ៍ គ្រាមានអាសន្នព្រោះតែគ្រោះមហន្តរាយបណ្តាលមកពី…ខ្លាឃ្មុំ ។
តាមនោះខ្លាឃ្មុំរាប់សិបក្បាលបានសម្រុកចូលទៅកាន់ប្រជុំជនរស់នៅរបស់មនុស្ស ព្រោះពួកវារងការ “អត់ឃ្លាន” ។ ពួកវាលុកលុយគ្រប់ទីកន្លែងដើម្បីស្វែងរកអាហារ ។
តោះនេះមានប្រជាជនរស់នៅជាង ៣០០០នាក់ ។
ព្រោះតែទឹកកកនៅប៉ូលខាងជើង វារលាយដោយសារផែនដីឡើងកម្តៅបង្ខំឲ្យពួកខ្លាឃ្មុំត្រូវឡើងមកតំបន់ដីគោក ដើម្បីស្វែងរកចំណី ។ ម្យ៉ាងទៀតក្នុងតំបន់រស់នៅរបស់មនុស្សវាងាយរកចំណីជាងនៅតំបន់ទឹកកក ។
តាំងពីខែ ១២/២០១៨ គេបានចាប់ឃើញខ្លាឃ្មុំ ៥២ក្បាល នៅភូមិ Belushya Guba, ហើយក្នុងចំណោមនោះ មានខ្លាឃ្មុំពី ៦-៨ក្បាលពុំព្រមចាកចេញឡើយ ។ ពួកវាចូលលុកលុយតាមផ្ទះស្វែងរកចំណី ហើយ “សម្រាកកាយ” តាមសំយ៉ាបផ្ទះ ធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ។
សួរថានេះជាកំហុសរបស់ខ្លាឃ្មុំឬ!? ។ អ្នកណាបំផ្លាញបរិស្ថានមុននឹងក្រោយប្រាកដជាត្រូវទូទាត់បំណុលនឹងធម្មជាតិហើយ ។ ចន្ទ្រា
ប្រិយមិត្តទស្សនាវីដេអូ