ឈុតឆាកគួរឲ្យតក់ស្លុតនេះ ត្រូវបានសម្តែងនៅរដ្ឋ Maha rashtra ឥណ្ឌា ។ តាមរយៈខ្សែវីដេអូយើងឃើញបុរសម្នាក់ត្រូវចងភ្នែកជិត ដៃកាន់កាំបិតពុះផ្លែដូង៣ជាបន្តបន្ទាប់ ។
ប្រការដែលគួរឲ្យសរសើរនោះ គឺផ្លែដូងទាំង៣ ស្ថិតនៅលើក្បាល និងពោះរបស់ស្ត្រី៣នាក់ ។ មានខណៈពេល១ ដែលផ្លែដូងដាក់លើពោះនារីម្នាក់បានរមៀលខុសទីតាំង
។ ពេលនោះនាងបានលើកដាវក្នុងដៃទប់កុំឲ្យបុរសនោះយារកំបិតកាប់ ។
នៅពេលផ្លែដូងដាក់ចំកន្លែងត្រឹមត្រូវបុរសនោះ បានយារកាំបិតកាប់…គ្មានខុស ។
អ្នកទស្សនាឃ្លីបខាងក្រោមនេះ បានខមិនឃាត់កុំឲ្យសម្តែងឈុតគ្រោះថ្នាក់បែបនេះទៀត ហើយថា អ្នកក្លាហានគឺស្ត្រីទាំង៣នាក់នោះទេ ៕
ចន្ទ្រា