ឆ្នាំជូត ៖ ការងារល្អប្រសើរ ប្រាក់ចំណូលកើនឡើង ។ ពិសេសអ្នកធ្វើជំនួញនឹងកាក់កប ភ្ញៀវចេញចូលកុះករ ប្រាក់ចំណូលហូរចូលដូចទឹក ។ អ្នកធ្វើការក៏មានដំណឹងរីករាយ មានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន ក្រៅពីអ្នករួមការងារ នោះថ្នាក់លើក៏កោតសរសើរ និងវាយតម្លៃខ្ពស់ ។ ប៉ុន្តែអ្នកគួររៀនវិធីទទួលយកយោបល់អ្នកដទៃ មិនត្រូវមានគំនិតអភិរក្សឬខ្លាចផ្សងគ្រោះថ្នាក់ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំឆ្លូវ ៖ ប្រាក់ចំណូលក្នុងថ្ងៃនេះរបស់អ្នកស្ថិរភាព ។ លាភសំណាងកំពុងមកដល់អ្នកត្រូវមានផែនការចាយវាយឲ្យសមស្របក្នុងអំឡុងពេលខាងមុខ ។ ការងារប្រព្រឹត្តទៅធម្មតា ពុំមានអ្វីលេចធ្លោ ។ រឿងមនោសញ្ចេតនាមិនបានល្អ ។ អ្នកនៅលីវនឹងមានអារម្មណ៍តូចចិត្តពេលឃើញគ្រប់គ្នានៅជុំវិញសុទ្ធតែមានសុភមង្គល តែអ្នកពុំទាន់ត្រៀមដើម្បីចាប់ផ្តើមទំនាក់ទំនងថ្មី ។ ក្នុងពេលនោះអ្នកមានគូក៏ជួបបញ្ហាបន្តិច នរណាក៏ចង់ឲ្យដៃគូយកចិត្តទុកដាក់ដល់ខ្លួនជាង តែដោយរវល់ការងារ ហេតុនេះលំបាកអាចមានពេលវេលាសម្រាប់គ្នា ។ ទំនាស់យូរថ្ងៃមិនបានដោះស្រាយនាំឲ្យអ្នកទាំង២ស្ថិតក្នុងសភាពតានតឹងរហូត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌ផ្កាឈូក , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំខាល ៖ អ្នកអាចជួបបញ្ហាក្នុងរឿងមនោសញ្ចេតនា ។ រឿងតានតឹងជាច្រើនធ្វើឲ្យអ្នកមិនចង់និយាយឬបកស្រាយអ្វីច្រើន ធ្វើឲ្យទំនាស់កាន់តែធ្ងន់ធ្ងរ ។ ក្នុងការងារ អ្នកត្រូវដាច់ខាតជាងទើបអាចសម្រេចបានគោលដៅដែលប៉ងទុក ។ លុយកាក់ធ្លាក់ចុះ , ត្រូវចេះសន្សំសំចៃ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៨ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ស , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា មមែ , កុរ ៕
ឆ្នាំថោះ ៖ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងមានជនខិលខូចចង់បោកប្រាស់មិនត្រូវស្តាប់តាមពាក្យអូសទាញ ផ្អែមល្ហែមរបស់មនុស្សទើបស្គាល់គ្នា ។ មុនពេលធ្វើការអ្វីត្រូវសាកសួរយោបល់សាច់ញាតិ មិត្តភក្តិ ឬអ្នកមានជំនាញជាមុន ។ មនោសញ្ចេតនា អាប់អួរ ។ ថ្ងៃនេះសូម្បីតែរឿងតូចតាចមួយក៏អាចធ្វើឲ្យកើតទំនាស់ ឈ្លោះប្រកែកគ្នាតានតឹង ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ស , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , មមែ ៕
ឆ្នាំរោង ៖ អ្នកធ្វើជំនួញជួញដូរកាក់កបបំផុត ទំនិញលក់ដាច់រកឲ្យភ្ញៀវមិនទាន់ ។ អ្នកធ្វើការស៊ីប្រាក់ខែក៏អាចមានលាភ ដូចជាបានប្រាក់រង្វាន់ ឬឈ្នះរង្វាន់ពីកន្លែងផ្សងសំណាង ។ រឿងមនោសញ្ចេតនាមិនល្អ អ្នកនៅលីវក៏លំបាកក្នុងការស្វែងយល់ពីដៃគូ ហេតុនេះទំនាក់ទំនងពិបាករក្សាបានយូរអង្វែង ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកក្រូច , ត្នោត ។ ឆ្នាំអ្នកយកអាសា វក ,ចរ ៕
ឆ្នាំម្សាញ់ ៖ អ្នកអាចសម្រេចបានសមិទ្ធផលមួយចំនួនក្នុងការងារ អាស្រ័យដោយសមត្ថភាពរបស់ខ្លួនធ្វើឲ្យថ្នាក់លើពេញចិត្ត កោតសរសើរ ។ មុខរបររកស៊ីរីកចម្រើន តែគួរប្រមូលផ្តុំតែក្នុងវិស័យដែលខ្លួនមានឧត្តមភាពបំផុតមុនពេលមានគំនិតពង្រីកថែមនៅវិស័យផ្សេងៗ ។ មនោសញ្ចេតនាល្អប្រសើរពោរពេញដោយសុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ផ្កាឈូក , ត្នោត ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំមមី ៖ មានប្រផ្នូលមិនល្អក្នុងរឿងលុយកាក់ ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការចំណាយសមហេតុផល មិនត្រូវខ្ជះខ្ជាយ ។ ការងារប្រព្រឹត្តទៅជាធម្មតាពុំមានអ្វីលេចធ្លោ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល៕
ឆ្នាំមមែ ៖ មានអ្នកយកអាសា ប្រគល់អំណោយឲ្យធំធេង ។ នោះគឺអាស្រ័យដោយអ្នកមានភាពជឿជាក់លើខ្លួនឯងជាងមុន ។ អ្នកមានបន្ថែមទាំងឱកាសរកចំណូលបានច្រើនបំផុត បើជាអ្នកលក់ដូរនោះទំនិញលក់ដាច់ខ្លាំង ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពរីករាយ សុភមង្គល ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ អ្នកមានគម្រោងផ្ទាល់ខ្លួន ចេះវិធីតុល្យភាពចំណូលចំណាយក្នុងថ្ងៃ មិនឲ្យខ្លួនធ្លាក់ក្នុងសភាពខ្វះខាតជាប់បំណុល ។ ចំណូលថ្ងៃនេះសំខាន់បានពីការងាររបស់ខ្លួន ។ មនោសញ្ចេតនារវាងអ្នកនិងគូស្នេហ៍កំពុងមានសញ្ញាសាបរលាប ។ ទាំង២នេះមិនមើលឃើញភាពប្រឹងប្រែងរបស់គ្នា ដោយចាត់ទុកថា មានតែខ្លួនម្នាក់ប៉ុណ្ណោះកំពុងពលិកម្ម។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ ថ្ងៃនេះអ្នកមានដំណឹងរីករាយច្រើន , ពិសេសរឿងមនោសញ្ចេតនា អ្នកនៅលីវបានជួបមនុស្សក្នុងក្តីស្រមៃរបស់ខ្លួន ។ គូស្នេហ៍ទាំងឡាយកុំពោរពេញដោយភាពរីករាយកក់ក្តៅ ។ ការងារពុំមានចំណុចអ្វីគួរឲ្យបារម្ភ ។ រាល់ទំនាក់ទំនងសង្គមល្អប្រសើរ អ្នករួមការងារ និងថ្នាក់លើសុទ្ធតែស្រឡាញ់រាប់អានដោយសោះ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ការងារសម្រេចបានជំហានដ៏សំខាន់ មានអ្នកជួយយកអាសាជ្រោមជ្រែង ផ្តល់ឱកាសល្អៗសម្រាប់អ្នក ។ លុយកាក់ចម្រុងចម្រើន ។ អ្នករកស៊ីលក់ដូរកាក់កប ប្រាក់ចំណេញកើនឡើងច្រើនជាង ។ មនោសញ្ចេតនាផ្អែមល្ហែម សុខដុមរមនា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ត្នោត , ស ។ ឆ្នាំអ្នកយកអាសា មមី , ខាល ៕
ឆ្នាំកុរ ៖ ការងារល្អ ភាពឈ្លាសវៃគួបផ្សំនឹងសមត្ថភាពរបស់អ្នកនឹងជួយឲ្យផ្លូវបុព្វហេតុរបស់អ្នកត្រចះត្រចង់នាពេលខាងមុខឆាប់ៗនេះ ។ លុយកាក់ស្ថិរភាព មិនបារម្ភពីការខ្វះខាត ។ ប៉ុន្តែមនោសញ្ចេតនាបែរជាងាយកើតមានទំនាស់ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ក្រហម , ខ្មៅ ។ ឆ្នាំអ្នកយកអាសា មមែ , ឆ្លូវ ៕