ខេត្តកំពង់ស្ពឺ ៖ រថយន្តសាំយ៉ុងបុករថយន្ដហ៊ីយ៉ាន់ដាយ របួសធ្ងន់ ស្រាល ១៥នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩និង៥០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានចុះទៅដល់និងបានធ្វើកំណត់ហេតុវាស់វែង គំនូសប្លង់កើតហេតុតាមលក្ខណៈបច្ចេកទេស តាមការឲ្យដឹងពីនគរបាលចរាចរណ៍ រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ គ្មានផ្លាកលេខ អ្នកបើកបរមានឈ្មោះ ប្រាក់ ហាច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកអ្នកដំណើរចំនួន ១៣នាក់ មុខរបររត់តាក់ស៊ី បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុករថយន្ត ម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D.6657 សណ្តោងរ៉ឺម៉ក ពីក្រោយ អ្នកបើកបរបានចុះគេចខ្លួនបាត់។
ករណីនេះបណ្ដាលមកការបើកបរមានការឆ្វេសប្រហែស រថយន្តម៉ាកតូរីស បើកលឿនពេកវ៉ាក់ក៏ចូលរថយន្ដខាងមុខតែម្ដង ដែលរថយន្ដកំពុងបើកក្នុងទិសដៅស្របគ្នាគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យរបួសធ្ងន់.ស្រាលមនុស្ស១៥នាក់ស្រី ១១នាក់ បានបញ្ជូនទៅសង្គ្រោះបឋមនៅពេទ្យសម្ភពសុខណា ខេត្តកំពង់ស្ពឺ។
មធ្យោបាយរថយន្តទាំង ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ