ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី លួចមានស្ថានម្ងន់ទោស(ជិះម៉ូតូកៀធាក់ និងប្រើខ្សែក្រវ៉ាត់វាយប្លន់យកម៉ូតូ) ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈពីរ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៉ីថា បានថ្លែងថា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ៖
១-ឈ្មោះ ស្រេង ថុនា ហៅគុជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ អឿង វីរៈ ហៅចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៥-ឈ្មោះ សុំ ពិសិដ្ឋ ហៅឈីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកៈ ម៉ូតូចំនួន៤គ្រឿង៕ ដោយ ៖ កូឡាប