Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​សម្តែង​ការហួសចិត្ត​ថា ដាំដំឡូង​មី​លើដី​ខ្មែរ ត្រូវ​ថៃ​មក​ហាមឃាត់ , សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា និង​សមត្ថ​កិច្ចការពារ​ព្រំដែន​ថៃ ប្រឈមមុខ​តានតឹង​ដាក់គ្នា នៅពេល​សមត្ថកិច្ច​ថៃ យក​ត្រាក់ទ័រ​ឈូស​ដំឡូង​មី​

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា និង​សមត្ថ​កិច្ចការពារ​ព្រំដែន​ថៃ ប្រឈមមុខ​តានតឹង​ដាក់គ្នា​នៅពេល​សមត្ថកិច្ច​ថៃ​យក​ត្រាក់ទ័រ​បម្រុង​ឈូសឆាយ​ដំឡូង​មី​របស់​កសិករ​ខ្មែរ នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ឈម និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ សភាពការណ៍​តានតឹង​ដាក់គ្នា​រវាង​សមត្ថកិច្ច​កម្ពុជា និង​ថៃ បាន​ធូ​ស្រាល​ឡើងវិញ​ក្រោយ សមត្ថកិច្ច​ទាំង​២ បាន​ឯកភាពគ្នា​ឱ្យ​កសិករ​ខ្មែរ​​ដក​ដំឡូង​មី​ចេញពី​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​សាយ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ។​

​ពលរដ្ឋ​ខ្មែរ​២​គ្រួសារ បាន​បង្ខំចិត្ត​ដក​ដំឡូង​មី ទាំង​មើម​មិនទាន់​ដាក់​ម្សៅ ខណៈដែល​ប៉ូលីស​ការពារ​ព្រំដែន​ថៃ កង​រយ​លេខ​១២៦ មាន​គ្នា​ប្រមាណ​ប​២៩​នាក់ បាន​យក​ត្រាក់ទ័រ​១​គ្រឿង បម្រុង​ឈូសឆាយ​កម្ទេចចោល ដោយ​ប៉ូលីស​ថៃ ចោទ​ពលរដ្ឋ​ខ្មែរ នោះ​ថា​បាន​ដាំដំឡូង​មី លើដី​បន្ទាត់​ព្រំដែន មិនទាន់​ច្បាស់លាស់ ខណៈ​នោះគេ​ឃើញ​មាន​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ និង​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ របស់​កម្ពុជា​ប្រមាណ​១៥​នាក់ បាន​ចុះទៅ​រារាំង​មិនឱ្យ​ប៉ូលីស ថៃ​យក​ត្រាក់ទ័រ​ទៅ​ឈូសឆាយ ដំឡូង​មី ពលរដ្ឋ​ខ្មែរ​នោះឡើយ​។​

​ការ​ប្រឈម​តាន​ដាក់គ្នា រវាង​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​និង​ថៃ បាន​ធូរស្បើយ​មកវិញ ដោយ​ភាគី​ទាំង​២ ជជែក​រក​ដំណោះស្រាយ​លើ​ស្មារតី​យោគយល់​គ្នា ដោយ​ឯកភាព​តម្រូវឱ្យ​ពលរដ្ឋ​ខ្មែរ​ដក​ដំឡូង​មី នោះ​ចោល ហើយ​កសិករ​ខ្មែរ ក៏បាន​យលព្រម​ដក​ដំឡូង​មីនោះ ចោល​មិនឱ្យ​លើសពី​មួយអាទិត្យ នោះឡើយ ។ បញ្ហា​នេះ​ដោយ​មុនដំបូង សមត្ថកិច្ច​ថៃ ទាមទារ​កសិករ​ខ្មែរ ដក​ដំឡូង​មី​ចោល​ជម្រៅ​១៥០​ម៉ែត្រ​ប្រវែង​៥៥០​ម៉ែត្រ​រ៉េ តាមផ្លូវ​ក្រាល​ក្រួស​ក្រហម កសាង​អតីត​កងទ័ព​ប៉ា​រ៉ា កាល​នៅ​ជំរុំ ក្រោយមក​បាន​ឯកភាពគ្នា ឱ្យ​ដក​ជម្រៅ​៥០​ម៉ែត្រ​ប្រវែង​បណ្តោយ​៥៥០​ម៉ែត្រ​។ ហេតុការណ៍​នោះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៤២​និង​៤៣ ក្នុងភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ឈម​ទឹកដី​ថៃ​ភូមិ​ណង​យ៉ា​កែវ ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រ​ទស​ថៃ​។​

​ជុំវិញ​បញ្ហា​នេះ បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​សមត្ថកិច្ច​កម្ពុជា នៅ​ជួរមុខ​ប្រាប់​ឱ្យដឹងថា ពលរដ្ឋ​ខ្មែរ ដែល​បាន​ទៅ​ដាំដំឡូង​មី​មាន​បញ្ហា​នៅ​លើដី​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ មាន​ចំនួន​២​គ្រួសារ ពួកគាត់​រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ពួកគាត់​ដាំ​ដុះ​ដំឡូង​មី ផ្ទៃដី​ប្រមាណ​៦​ហិតា​។ បញ្ហា​នោះ​ផងដែរ សមត្ថកិច្ច​ថៃ គេ​បាន​មកជួប​ជជែក ជាមួយ​សមត្ថកិច្ច​កម្ពុ​ជា​យើង​២​លើក​មកហើយ សុំឱ្យ​កសិករ​ខ្មែរ ដក​ដំឡូង​មីនោះ​ចោល នៅ​ចំណុច​បន្ទាត់​ព្រំដែន មិនទាន់​ឯកភាពគ្នា ដោយ​សុំ​រក្សាទុក​ទ្រង់ទ្រាយ​ដើម​មិន​ឱ្យមាន​ប្រែប្រួល ការ​ឈូសឆាយ​ព្រៃ នៅតាម​បន្ទាត់​ព្រំដែន​នោះឡើយ យោងតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​កម្ពុជា និង​ថៃ បញ្ហា​ព្រំដែន​មិនទាន់​ច្បាស់លាស់ ទុកឱ្យ​គណៈកម្មការ​ព្រំដែន ប្រទេស​ទាំង​២​ជា​អ្នកដោះស្រាយ​។​

​សមត្ថកិច្ច​កម្ពុជា ធ្លាប់បាន​ទៅប្រាប់​កសិករ ខ្មែរ​ទាំង​២​គ្រួសារ​នោះ រួចមកហើយ បើ​ឈូសឆាយដី​ដាំដំឡូង​មី គឺ​សុំ​រក្សាទុក​ព្រៃ​ខ្លះ​កុំឱ្យ​ភាគី​ថៃ​គេ​រករឿង ប៉ុន្តែ​ក្រោយមក​ឃើញ​កសិករ​ខ្មែរ បាន​ទៅ​ឈូសឆាយ​ព្រៃ​អស់ទាំង​ស្រុង រ៉​ប​នឹង​ផ្លូវ​ក្រួស​ក្រហម​របស់​ភាគី​ថៃ ដែល​បាន​កសាងឡើង​។​

​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​កសិករ​ខ្មែរ ដែល​បាន​ដាំដំឡូង​មី នៅ​តំបន់​ព្រំដែន មាន​បញ្ហា​ចម្រូងចម្រាស់ ឱ្យដឹងថា ការដាំដុះ​ដំឡូង​មី​ពួកគាត់​ធ្វើ​យូរ​មកហើយ ទើបតែ​រយៈពេល​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​ថៃ គេ​បាន​រករឿង ឱ្យ​ពួកគាត់​ដក​ដំឡូង​មីនោះ​ចោល​។ ការប្រកប​មុខ របរ​ដាំដំឡូង ពួកគាត់​ខ្ចី​ចងការ​ប្រាក់ ពី​ធនាគារ បើ​តម្រូវឱ្យមាន​ការដក​ដំឡូង​បែប​នោះ ពួកគាត់​ប្រឈម​គ្មាន​ប្រាក់​សង​ធនាគារ ដោយសារ​ដំឡូង ត្រូវ​ដក​នៅ​មើម​តូចៗ មិនទាន់​ដាក់​ម្សៅ​នោះទេ​។ ពួកគាត់​ហួសចិត្ត​ថា មិនគួ​សោះ ដាំ​ដុះ​លើដី​ខ្មែរ ត្រូវ​ថៃ​គេ​មក​ហាមឃាត់​ទៅវិញ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×