…លទ្ធផលនឹងត្រូវបានប្រកាសនៅចុងខែមិថុនា ឆ្នាំ២០១៩ ។ អ្នកមានឱកាសគួរសាកល្បងទេពកោសល្យមើល!
រីឯរបៀបបង្កើត “ម៉ូតសក់” ពិតជាងាយណាស់ ហើយអ្នកគ្រាន់តែត្រាំសក់ក្នុងជ្រោះទឹកក្តៅប្រមាណ ៤២ដឺក្រេសេ រួច “អើតក្បាល”ឡើងលើផ្ទៃទឹក (ឲ្យផុតសក់ដែលបានត្រៀម) នោះសីតុណ្ហភាពបរិយាកាសដល់ទៅ -15ដឺក្រេសេ និងបង្កទម្រង់សក់ដែលអ្នកត្រៀម…ភ្លាមៗ ពេលនោះអ្នកថតរូបស្នើឲ្យគណៈកម្មការប្រកួត ។
អ្នកគ្រប់គ្រងជ្រោះទឹកក្តៅ Andrew Umbrich ពោលថា ៖ គោលបំណងនៃការប្រកួតគឺស្វែងរកអ្នកច្នៃប្រឌិតទម្រង់សក់ចម្លែក ហើយស្អាតជាងគេ ។ ប្រការនេះទាមទារការប៉ិនប្រសប់ខ្លះៗ បូកផ្សំនឹងសំណាងផងដែរ ។ ព្រោះថា ពុំមែនពេលណាក៏សក់អាចត្រូវបង្កកបានយូរ ឲ្យអ្នក “កែសម្រួល” និងថតរូបឡើយ ។
យើងខ្ញុំនឹងជ្រើសយកអ្នកឈ្នះ ៣រូប នាចុងខែមីនាខាងមុខ ។ អ្នកឈ្នះទទួលបានទឹកប្រាក់ ៧៥០ USD និងប័ណ្ណសមាជិកមានតម្លៃប្រមាណ ១០០ USD ។
ចាំអីទៀត ! អ្នកទាំងឡាយដែលមានឱកាស…!
ប្រិយមិត្តទស្សនារូបភាពនាឆ្នាំមុនៗ !
ចន្ទ្រា