ប្តីប្រពន្ធពីរនាក់មានវ័យជ្រេបន្តិចហើយអង្គុយសន្ទនាគ្នា ។
បុរសជាប្តីពោល ៖ នែ៎! ឯងឃើញពេលជិះម៉ូតូឌុបឯងឱបចង្កេះវា តើមានអារម្មណ៍បែបណា៎?
ប្រពន្ធ ៖ មានអារម្មណ៍ឆ្កួតស្អី! ព្រោះតែសុវត្ថិភាពកុំឲ្យដួលតែប៉ុណ្ណឹងតើ!?
ប្តី ៖ ឃើញទេៗ! ឯងចេះតែថាផឹកប៊ីយ៊ែរ ឱបអីចេះអីចុះ តែតាមពិតទៅវាពុំខុសអ្វីនឹងម៉ូតូឌុបទេ ។ ពេលខ្លះយើងផឹកប៊ីយ៊ែរវាស្រវឹងក៏តម្រូវឲ្យស្រវាឱបអ្វីមួយនេះកុំឲ្យដួល។ ស្ថានភាពវាបង្ខំយើងទេតើ មានអារម្មណ៍ឆ្កួតស្អី!
ប្រពន្ធ ៖ ហ៊ឺ ហ៊ឺ !!!