ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខណ្ឌទួលគោក ចាត់វិធានការលើម្ចាស់ផ្ទះ «ទីក្រុងសោ» ដែលរំលោភយកចិញ្ចើមផ្លូវសាធារណៈ និងជេរប្រមាថពលរដ្ឋ ដើម្បីធ្វើការសុំទោសជាសាធារណៈរាល់ទង្វើរបស់ខ្លួន

រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ និងចាត់វិធានការចំពោះករណីម្ចាស់ផ្ទះមួយកន្លែង ដែលបានរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ហាមឃាត់មិនឱ្យពលរដ្ឋចតយានយន្ត និងថែមទាំងបានប្រើពាក្យសម្តីជេរប្រមាថយ៉ាងចាស់ដៃមកលើប្រជាពលរដ្ឋ ។
ទីតាំងដែលរងការរិះគន់នេះ មានឈ្មោះអាជីវកម្ម «ទីក្រុងសោ» ជារបស់ម្ចាស់ផ្ទះឈ្មោះ តាំង មុយលាង មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជុំវិញករណីនេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ឱ្យដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ដើម្បីធ្វើកំណត់ហេតុអប់រំ តម្រូវឱ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពមិនសមរម្យនេះជាបន្ទាន់ និងត្រូវធ្វើការសុំទោសជាសាធារណៈ ។
ទោះជាយ៉ាងណាក្តី បើតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌទួលគោក នៅពេលដែលកម្លាំងអាជ្ញាធរចុះទៅដល់ទីតាំងខាងលើ ម្ចាស់ផ្ទះរូបនេះបានគេចវេះ ដោយបានបិទទ្វារចាក់សោចោល និងមិនមានមនុស្សស្នាក់នៅទីតាំងនោះឡើយ ។
ដោយសារម្ចាស់ទីតាំងមិនទាន់ចេញមុខដោះស្រាយ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបញ្ជាក់ថា កម្លាំងអាជ្ញាធរនឹងបន្តចុះទៅកាន់ទីតាំងនោះម្តងទៀតនៅព្រឹកថ្ងៃបន្ទាប់ វេលាម៉ោង ៩៖០០នាទី ដើម្បីតម្រូវឱ្យម្ចាស់ផ្ទះចូលខ្លួនមកធ្វើកំណត់ហេតុបញ្ឈប់សកម្មភាព និងធ្វើការសុំទោសជាសាធារណៈរាល់ទង្វើរបស់ខ្លួន ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ រដ្ឋបាលខណ្ឌទួលគោក ក៏បានស្នើសុំយ៉ាងទទូចដល់ម្ចាស់ទីតាំងអាជីវកម្មខាងលើ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានចប់សព្វគ្រប់ផងដែរ ៕ See lessរក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>