ក្រោយបានកាដូ (តិអៀរ) ឆ្នាំថ្មី ក្មេងប្រុសអាយុ ១០ ឆ្នាំ បានទិញចិញ្ចៀនពេជ្រឲ្យម្តាយ តែម្តាយវាបានបដិសេធទទួលយកទេ ដែលជាហេតុ ធ្វើឲ្យវាទ្រហោយំតែម្តង ។
អ្នកលក់បានប្រាប់ថា ក្មេងប្រុសចង់ទិញចិញ្ចៀនពេជ្រឲ្យម្តាយ ព្រោះតែឃើញម្តាយមិត្តភក្តិវា សុទ្ធតែពាក់ចិញ្ចៀនពេជ្រ ។
កូនប្រុសរូបនោះ បានរើសយកចិញ្ចៀនតម្លៃ ៨.៨០០ យន់ (ប្រមាណ ១៣០០ ដុល្លារ) ម្តាយវាភ្ញាក់ព្រើត រួចបដិសេធទទួលយកនោះទេ ។ ពេលនោះ ក្មេងប្រុសនេះក៏ទ្រហោយំខ្លាំងៗតែម្តង ។ ម្តាយក៏ស្រវាឱបកូនរួចលួងវា ។
មួយសន្ទុះក្រោយ ម្តាយបានរើសយកចិញ្ចៀនតម្លៃ ៥០.៧០០ យន់ (ប្រមាណ ៧៤៨៥ ដុល្លារ) ហើយពោលថាៈ ម៉ែចូលចិត្តចិញ្ចៀននេះ! កូនអាចសន្សំលុយឲ្យបានច្រើនជាងនេះ ដើម្បីទិញវាឲ្យម្តាយណា៎! ។
នេះជារឿងពិតកំពុងរាលដាលក្នុងបណ្តាញសង្គមចិន ។ វាកើតឡើងនៅទីក្រុង Tiamen ខេត្ត Hubei ប្រទេសចិន ។
ពិតជារំភើបណាស់មែនទេ! ស្ត្រីជាម្តាយរូបនេះពិតជាពូកែអប់រំកូនរបស់ខ្លួនមែន! ៕ ចន្ទ្រា