Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​បុក​ម៉ូតូ​​ស្លាប់ម្នាក់ ​របួសធ្ងន់​ម្នាក់​

​ខេត្តតាកែវ ៖ មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​មួយ​រំ​ពិ​ក​ដោយឡែក​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ខាងក្រោយ​បាន​រងរបួស​ធ្ងន់ ក្រោយពី​បើក​ម៉ូតូ​ទៅបុក​រថយន្ត​ធុន​ធំ​ចំពាក់​កណ្តាល​ខណៈដែល​បើក​ម៉ូតូ​ចេញពី​ផ្លូវលំ​ចូល​ផ្លូវជាតិ​មិន​ប្រយ័ត្ន​ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​៩៤-៩៥ ស្ថិតនៅ​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ប៉ូលីស​ស្រុក​ទ្រាំង​បាន​ប្រាន់​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ឡើង​ដោយ​ម៉ូតូ​១​គ្រឿង​បុក​និង​រថយន្ត​ប្រាកដ​មែន ដែល​ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ប្រាក់ ភឿន ភេទ​ប្រុស រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​អ្នករួមដំណើរ​ម្នាក់​ខាងក្រោយ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។ ចុះ​ណែ​ក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពាក់​ស្លាក​លេខ តាកែវ 3A 2965 (​អ្នកបើកបរ​គេចខ្លួនបាត់​ក្រោយ​កើតហេតុ​)
​ក្រោយ​កើតហេតុ​ប៉ូលីស​ស្រុក​ទ្រាំង​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​និង​បាន​យក​វត្ថុតាង​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ​ដែល​ស្លាប់​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ ៖ តាកែវ​

 

×